ប៉ាពួញូហ្គីណេចេញសេចក្តីប្រកាសរបស់ប្រធាន APEC

(VOVWORLD) -នាថ្ងៃទី ២៣ ខែវិច្ឆិកាប៉ាពួញូហ្គីណេ ដែលជាប្រទេសម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំកំពូលលើកទី ២៦ នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក (APEC) ដែលបានបិទបញ្ចប់កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា បានចេញសេចក្ដីប្រកាសដោយអំពាវនាវឲ្យខឿនសេដ្ឋកិច្ចនានារបស់ APEC ចូលរួមយ៉ាងសកម្មក្នុងការងាររបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ 
ប៉ាពួញូហ្គីណេចេញសេចក្តីប្រកាសរបស់ប្រធាន APEC - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំមួយ (TTXVN)

ក្នុងសេចក្ដីប្រកាសរបស់ប្រធានប្ដូរវេណ APEC នោះ នាយករដ្ឋមន្ត្រីប៉ាពួញូហ្គីណេលោក Peter O'Neill បានឲ្យដឹងថា ខឿនសេដ្ឋកិច្ចជាសមាជិកនានាមិនអាចឯកភាពគ្នាអំពីការធ្វើកំណែទម្រង់ WTO ក៏ដូចជាលទ្ធិគាំពារពាណិជ្ជកម្មនិយមឡើយ។

ថ្នាក់ដឹកនាំបណ្ដាខឿនសេដ្ឋកិច្ច APEC មិនបានចេញសេចក្តីថ្លែងការណ៍រួមមួយសម្រាប់កិច្ចប្រជុំនេះ ក្នុងបរិបទដែលប្រទេសមហាអំណាចជួរមុខគេ គឺអាមេរិក និងចិនមានការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅអំពីបញ្ហាពាណិជ្ជកម្ម និងវិនិយោគផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ