បម្រែបម្រួលជុំវិញការវាយប្រហារនៅពិធីព្យុហយាត្រាយោធានៅទីក្រុង Ahvaz

(VOVWORLD) - យោងតាមប្រភពព័ត៌មានថ្មីបំផុត រហូតដល់ថ្ងៃទី២២ខែកញ្ញា ចំនួនមនុស្សស្លាប់ក្នុងការវាយប្រហារដោយក្រុមខ្មាន់កាំភ្លើងទៅលើពិធីព្យុហយាត្រាយោធានៅទីក្រុងភាគនិរតីនៃ Ahvaz នៃខេត្ត Khuzesta  ប្រទេសអ៊ីរ៉ង់ បានកើនឡើងដល់ ២៩នាក់ ក្នុងនោះមានស្ត្រីនិងកុមារជាច្រើន ក្រៅពីនោះ  មានមនុស្សចំនួន ៥៧នាក់ផ្សេងទៀតកំពុងរងរបួស។ 
បម្រែបម្រួលជុំវិញការវាយប្រហារនៅពិធីព្យុហយាត្រាយោធានៅទីក្រុង Ahvaz - ảnh 1យ៉ាងហោចណាស់មនុស្សចំនួន២៩ត្រូវស្លាប់ក្នុងការវាយប្រហារដោយក្រុមខ្មាន់កាំភ្លើងទៅលើពិធីព្យុហយាត្រាយោធានៅអ៊ីរ៉ង់ 

អាជ្ញាធរអ៊ីរ៉ង់បានឲ្យដឹងថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង ដោយសារអាការៈរបស់ជនរងរបួសច្រើននាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ការវាយប្រហារនេះ ត្រូវបានធ្វើឡើងដោយជនដៃដល់ ០៤នាក់ ក្នុងនោះ៣នាក់ត្រូវបានកងកម្លាំងអ៊ីរ៉ង់បាញ់សម្លាប់ភ្លាមៗ ខណៈដែលអ្នកនៅសល់បានស្លាប់នៅមន្ទីរពេទ្យ។ ក្រុមភេរវករ “រដ្ឋអ៊ីស្លាម” (IS) ស្វ័យប្រកាសនិងចលនាជាតិ Ahvaz ជាអង្គការប្រតិបត្ដិរាល់ចលនាឧទ្ទាមប្រដាប់អាវុធ បានអះអាងថា ខ្លួនជាអ្នកបង្កការវាយប្រហារនេះតែម្តង។

ក្នុងសេចក្តីប្រកាសចេញផ្សាយនៅថ្ងៃទី២២ខែកញ្ញា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានសន្យាថានឹងតបតវិញនៅក្នុងកម្រិតខ្ពស់បំផុតសម្រាប់ការវាយប្រហារនេះ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះក៏បានព្រមានថា៖ “អ្នកដែលជួយឧបត្ថម្ភការឃោសនានិងអនុវត្តចារកម្មសម្ងាត់ដល់ភេរវករនឹត្រូវតែទទួលខុសត្រូវ”។ យ៉ាង ណាមិញ នៅថ្ងៃទី២២ខែកញ្ញា  មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានអះអាងថា ការវាយប្រហារនេះគឺពាក់ព័ន្ធទៅនឹង “សម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់”។ ថ្វីត្បិត លោក Khameinei មិនបាននិយាយពីប្រទេសណា មួយជាក់លាក់នោះទេ ប៉ុន្តែសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់មជ្ឈឹមបូព៌ារួមទាំងអ៊ីស្រាអែលនិងបណ្តាប្រទេសអារ៉ាប់ឈូងសមុទ្រ ជាពិសេស អារ៉ាប់ប៊ីសាអូឌីតតែម្តង។

ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានផ្ញើរសាររំលែកទុក្ខរបស់លោកទៅកាន់សម ភាគីអ៊ីរ៉ង់លោក Hassan Rouhani ព្រមទាំងសម្តែងការត្រៀមខ្លួនជាស្រេចដើម្បី សហប្រតិបត្តិការជាមួយប្រទេសអ៊ីរ៉ង់ប្រឆាំងអំពើភេរវកម្ម។ ក្នុងពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Heather Nauert បានលើកឡើងថា អាមេរិកគាំទ្រប្រជាជនអ៊ីរ៉ង់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មអ៊ីស្លាមជ្រុលនិយមហើយក្រុងវ៉ាស៊ីនតោនថ្កោលទោសអំពើភេរវកម្មទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ