ប្រគល់រង្វាន់នៃការប្រឡងសរសេរក្រោមប្រធានបទ “ការលះបង់ដោយស្ងាមស្ងាត់” លើកទី៥ - ការដឹងគុណចំពោះបណ្ដាវេជ្ជបណ្ឌិត

(VOVWORLD) - ការប្រឡងទទួលបានវណ្ណកម្មជាង១២០០របស់អ្នកនិពន្ធពីគ្រប់ទិសទីទូទាំងប្រទេសក៏ដូចជាអាណិកជនវៀតណាមនៅឯបរទេសទៀតផង។ 
ប្រគល់រង្វាន់នៃការប្រឡងសរសេរក្រោមប្រធានបទ “ការលះបង់ដោយស្ងាមស្ងាត់” លើកទី៥ - ការដឹងគុណចំពោះបណ្ដាវេជ្ជបណ្ឌិត - ảnh 1ទិដ្ឋភាពនៃពិធីប្រគល់រង្វាន់នៃការប្រឡង។ (រូបថត៖ TTXVN) 

ពិធីបុកសរុបនិងប្រគល់រង្វាន់នៃការប្រឡងសរសេរក្រោមប្រធានបទ “ការលះបង់ដោយស្ងាមស្ងាត់” លើកទី៥ ត្រូវបានរៀបចំឡើងដោយកាសែត សុខភាពនិងជីវភាព (ចំណុះក្រសួងសុខាភិបាល) នាយប់ថ្ងៃទី២២ កក្កដា នៅទីក្រុងហាណូយ។

ការប្រឡងទទួលបានវណ្ណកម្មជាង១២០០របស់អ្នកនិពន្ធពីគ្រប់ទិសទីទូទាំងប្រទេសក៏ដូចជាអាណិកជន វៀតណាមនៅឯបរទេសទៀតផង។ វណ្ណកម្មទាំងនោះគឺជារឿងរ៉ាវដ៏ពិតប្រាកដគួរឲ្យរំភើបចិត្តដែលជួយឲ្យសហគមន៍យល់ច្បាស់ថែមទៀតអំពីរបរវេជ្ជសាស្ត្រ។ គណៈចាត់តាំងបានប្រគល់ រង្វាន់ពិសេស១ពាន រង្វាន់ថ្នាក់ទី១ចំនួន២ពាន រង្វាន់ថ្នាក់ទី២ ចំនួន៣ពាន និងរង្វាន់ថ្នាក់ទី៣ចំនួន១១ពាន។

នៅកម្មវិធីនេះដែរ ទស្សនិកជនបានជួបប្រាស្រ័យ ផ្ទៀងស្ដាប់ការចែក រំលែកដ៏ស្មោះសររបស់ឥស្សរៈជនមួយចំនួននៅក្នុងវណ្ណកម្មដែលជាបណ្ដាគ្រូពេទ្យដែលបានលះបង់អស់ពីកម្លាំងកាយចិត្តសម្រាប់ការងារថែទាំ ការពារសុខភាពរបស់ប្រជាជន៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ