បារាំងឈាន​មុខគេនៅ​លើពិភពលោក អំពី​ចំនួនករណី​ឆ្លង​កូវីដ-១៩​ ថ្មី ក្នុងរយៈពេល ២៤ ម៉ោងកន្លង​មក​

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ២៦ ខែមករា (ម៉ោងនៅវៀតណាម) ពិភពលោកមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួនជាង ៣៥៨ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួនជាង ៥,៦ លាននាក់។
បារាំងឈាន​មុខគេនៅ​លើពិភពលោក អំពី​ចំនួនករណី​ឆ្លង​កូវីដ-១៩​ ថ្មី ក្នុងរយៈពេល ២៤ ម៉ោងកន្លង​មក​ - ảnh 1កុមាររងចាំចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅ Hartford រដ្ឋ Connecticut សហរដ្ឋអាមេរិក។ (រូបថត៖ AFP/TTXVN)

ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ បារាំងបានឈានមុខគេនៅលើពិភពលោក អំពីចំនួនករណីឆ្លងកូវីដ-១៩ ថ្មី ដោយមានករណីឆ្លងជំងឺថ្មីជាង ៥ សែននាក់ អាមេរិកជាប់ចំណាត់ថ្នាក់ទីពីរ បន្ទាប់មកគឺប្រេស៊ីល។ ទន្ទឹមនឹងនេះ អាមេរិកបានឈានមុខគេ អំពីចំនួនករណីស្លាប់ក្នុងមួយថ្ងៃ ដោយមានមនុស្សចំនួន ១.៧២០នាក់ បន្ទាប់មកគឺរុស្ស៊ី និងបារាំង។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅលើពិភពលោក ឥណ្ឌាឈរលំដាប់ថ្នាក់ទី២  និងប្រេស៊ីលឈរលំដាប់ថ្នាក់ទី។

បើគិតតាមតំបន់ ទ្វីបអឺរ៉ុបជាតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយជំងឺរាតត្បាតកូវីដ-១៩ ដោយមានករណីឆ្លងជំងឺជាង ១១៦,៧ លាននាក់ បន្ទាប់មកគឺទ្វីបអាស៊ី អាមេរិកខាងជើង អាមេរិកខាងត្បូង អាហ្វ្រិក និងអូសេអានី៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ