បារាំងនិងអាល្លឺម៉ង់ឯកភាពពង្រឹង សហភាពអឺរ៉ុប

(VOVWORLD) -ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel សន្យាគាំទ្រកិច្ចព្រមព្រៀងទ្វេភាគីថ្មីមួយនៅឆ្នាំនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបង្កើតកម្លាំងចលករថ្មី សម្រាប់សមាហរណកម្មឲ្យស៊ីជម្រៅថែមទៀតក្នុងសហភាពអឺរ៉ុប (EU)។
បារាំងនិងអាល្លឺម៉ង់ឯកភាពពង្រឹង សហភាពអឺរ៉ុប - ảnh 1បារាំងនិងអាល្លឺម៉ង់ឯកភាពពង្រឹង សហភាពអឺរ៉ុប 

តាមសេចក្ដីថ្លែងការណ៍រួម នាថ្ងៃទី ២១ មករានោះ ថ្នាក់ដឹកនាំទាំងពីររូប បារាំង និងអាល្លឺម៉ង់បានសង្កត់ធ្ងន់ថានឹងស្វែងរកវិធីបង្កើនទំនាក់ទំនងសេដ្ឋកិច្ចនិង ឯកភាពលើបញ្ហាពន្ធដារ។ ភាគីទាំងពីរមានបំណងអភិវឌ្ឍន៍ការទាក់ទងផ្ទាល់ជាមួយផ្នែកការទូតរួម ជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាកិច្ចការបរទេស និងសន្តិសុខរួមមានការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម  ការពារផលប្រយោជន៍និងតម្លៃជាទូទៅរបស់បារាំង និងអាល្លឺម៉ង់។ ភាគីទាំងពីរក៏បានសន្យាកែលម្អកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ស្រាវជ្រាវ និងអភិវឌ្ឍន៍ផែនការរួមលើវិស័យការពារបរិស្ថាន។

បារាំងនិងអាល្លឺម៉ង់បានចេញសេចក្តីថ្លែងការណ៍ ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៥៥ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញា Elysée (២២ មករា ១៩៦៣ ២២ មករា ២០១៨) ដែលគូសសញ្ញាការផ្សះផ្សារវាងប្រទេសទាំងពីរ ក្រោយពី សង្គ្រាមលោកលើកទី ២ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ