បារាំងប្រកាសមិនធ្វើមាតុភូមិនិវត្តន៍ប្រជាពលរដ្ឋដែលបានចូលរួមអង្គការ IS នៅស៊ីរី

(VOVWORLD) -តាមការធ្វើស្ថិតិរបស់រដ្ឋាភិបាលថា ក្នុងអំឡុងពេលចាប់ពីឆ្នាំ ២០១៤ ដស់ឆ្នាំ២០១៨ មានពលរដ្ឋបារាំងចំនួន ១៧០០ នាក់បានទៅកាន់បារាំង និងស៊ីរី ដើម្បីចូលរួមជាសមាជិតក្រុមជីហាដ។

រដ្ឋមន្ត្រីមហាផ្ទៃបារាំងលោក Christophe Castaner បានឲ្យដឹងថា ទីក្រុងប៉ារីសបានច្រានចោលការទទួលខ្មាន់កាំភ្លើងជីហាដជនជាតិបារាំង និងក្រុមគ្រួសារ ដែលត្រូវចាប់ឃុំខ្លួននៅស៊ីរី ក្រោយពីពេលរបស់ដែលត្រូវហៅថា "ព្រះរាជាណាចក្រឥស្លាម" របស់អង្គការភេរវកម្ម "រដ្ឋឥស្លាមស្វ័យប្រកាស" (IS) ត្រូវផ្ដួលរលំ។

ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន ក្រោយពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមហាផ្ទៃ នៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខទាំង ៧ លើពិភពលោក (G7) នៅទីក្រុងប៉ារីសនាថ្ងៃទី ៥ ខែមេសា លោករដ្ឋមន្ត្រី Castaner បានលើកច្បាស់ថា រដ្ឋាភិបាលបារាំងបានពិចារណាលើគ្រប់វិធី ហើយសម្រេចថា មិនអនុវត្តន៍ការធ្វើមាតុភូមិនិវត្តន៍ណាមួយឡើយ។

តាមការធ្វើស្ថិតិរបស់រដ្ឋាភិបាលថា ក្នុងអំឡុងពេលចាប់ពីឆ្នាំ ២០១៤ ដស់ឆ្នាំ២០១៨ មានពលរដ្ឋបារាំងចំនួន ១៧០០ នាក់បានទៅកាន់បារាំង និងស៊ីរី ដើម្បីចូលរួមជាសមាជិតក្រុមជីហាដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ