បារាំង-អាល្លឺម៉ងចេញសេចក្តីថ្លែងការរួមមុនពេលការបោះប្រជាមតិនៅបណ្ដាតំបន់ខាងកើតរបស់អ៊ុយក្រែន


បារាំង-អាល្លឺម៉ងចេញសេចក្តីថ្លែងការរួមមុនពេលការបោះប្រជាមតិនៅបណ្ដាតំបន់ខាងកើតរបស់អ៊ុយក្រែន - ảnh 1
ប្រធានាធិបតីបារាំង លោក Francois Hollande និងអធិកាបតីអាល្លឺម៉ង លោកស្រី Angela Merkel បានចេញសេចក្តីថ្លែងការរួម (Image: Vietnam+)

(VOVworld) -  នាថ្ងៃទី ១០ ឧសភា ប្រធានាធិបតីបារាំង លោក Francois Hollande និងអធិកាបតីអាល្លឺម៉ង លោកស្រី Angela Merkel បានចេញសេចក្តីថ្លែងការរួមដើម្បី ដាស់តឿនបណ្ដាកំលាំងសន្តិសុខរបស់អ៊ុយក្រែនបញ្ឈប់ការវាយប្រហារទៅលើទី
ស្នាក់ការរបស់រដ្ឋាភិបាលដែលបាតុករនានាកំពុងទន្ទ្រានកាន់កាប់ ព្រមទាំង ស្នើ
ឲ្យប្រធានា​ធិបតីរុស្ស៊ី លោក Vladimir Putin មានសញ្ញាបន្ធូលស្រាលភាពតានតឹង
សំដៅបង្ក​លក្ខណៈសំរាប់ការបោះឆ្នោតប្រធានាធិបតីនៅអ៊ុយក្រែនផងដែរ។  
សេចក្តីថ្លែងការរួមពោលខាងលើត្រូវបាននាំចេញមុនពេលការបោះប្រជាមតិអំពី
ឯករាជ្យនៅបណ្ដាតំបន់ ខាងកើតរបស់អ៊ុយក្រែននាថ្ងៃទី ១១ ឧសភា និងការបោះ
ឆ្នោតប្រធានាធិបតីនៅ ប្រទេសនេះដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៥ ឧសភាខាង
មុខ។ ក្នុងសេចក្តីថ្លែងការរួម ថ្នាក់ដឹកនាំទាំង ២ រូបនេះបានព្រមមានថា៖ ក្នុងករណី ការបោះឆ្នោតប្រធានាធិបតីនៅ អ៊ុយក្រែនមិនត្រូវបានរៀបចំឡើងស្ថានភាពនៅ
ប្រទេសអឺរ៉ុបខាងកើតនេះនឹងបំរែបំរួល អស្ថិរភាពជាងទៀត។ សេចក្តីថ្លែងការ
នេះត្រូវបានចាត់ទុកជាការព្រមានរបស់លោកខាងលិចអំពីការបង្កើនបទដាក់
ទណ្ឌកម្មសេដ្ឋកិច្ចចំពោះម៉ូស្គូ។ ប្រធានាធិបតីបារាំងនិងអធិកាបតីអាល្លឺម៉ង់
ក៏បានអំពាវនាវឲ្យរដ្ឋាភិបាល Kiev និងតំណាងតំបន់ទាំងអស់នៅអ៊ុយក្រែន
ដំណើរការសន្ទនាជាតិ។ លោកស្រី Merkel បានសង្ឃឹមថា៖ ការសន្ទនានឹង ត្រូវបានរៀបចំឡើងនាសប្តាហ៍ខាងមុខ។ ក្នុងពេលនោះ ភាពតានតឹងនៅ
ទីក្រុងកំពង់ ផែរ Mariupol ភាគខាងត្បូងអ៊ុយក្រែនកំពុងឡើងជណ្តើរពីមួយ
ថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ