ប្រជាជនត្រូវ​ម្ចាស់​ការ​ ចាត់វិធានការប្រយុទ្ធ​ប្រឆាំង​ជំងឺអ៊ុត​ស្វា

(VOVWORLD) - នាពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ជំងឺអ៊ុតស្វាគឺជាភាពអាសន្នផ្នែកសុខភាពសាធារណជាសកល បន្ទាប់ពីបានកត់ត្រាករណីឆ្លងជំងឺចំនួនជិត ១៦.០០០នាក់ នៅក្នុងប្រទេសចំនួន ៧៤ និងមានករណីស្លាប់ចំនួន ៥ នាក់។
ប្រជាជនត្រូវ​ម្ចាស់​ការ​ ចាត់វិធានការប្រយុទ្ធ​ប្រឆាំង​ជំងឺអ៊ុត​ស្វា - ảnh 1រូបថត៖ Shutterstock/TTXVN

ប្រឈមមុខនឹងហានិភ័យនៃជំងឺអ៊ុតស្វាឆ្លងចូលវៀតណាម នារសៀលថ្ងៃទី២៤ ខែកក្កដា អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Nguyen Thi Lien Huong បានដឹកនាំកិច្ចប្រជុំតាមអ៊ីនធឺណែតមួយ ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងជំងឺអ៊ុតស្វា។ នៅក្នុងកិច្ចប្រជុំនេះ អ្នកជំនាញសុខាភិបាលបានវាយតម្លៃថា៖ វៀតណាមមិនទាន់កត់ត្រាករណីកើតជំងឺអ៊ុតស្វាយណាមួយឡើយ ប៉ុន្តែហានិភ័យដែលជំងឺនេះឆ្លងចូលវៀតណាមគឺមានធំណាស់។ ក្នុងកិច្ចប្រជុំនេះដែរ ក្រសួងសុខាភិបាលបានចេញផ្សាយអនុសាសន៍ ស្តីពីការបង្ការនិងទប់ស្កាត់ជំងឺអ៊ុតស្វា ហើយបានណែនាំដល់ប្រជាជនត្រូវម្ចាស់ការ អនុវត្តន៍វិធានការដូចជា៖ លាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬទឹកលាងដៃឱ្យបានទៀងទាត់; ធានាសុវត្ថិភាពចំណីអាហារ អនុវត្តរបៀបរស់នៅបរិសុទ្ធ បង្កើនសកម្មភាពរាងកាយ  ពង្រឹង សុខភាពផ្ទាល់ខ្លួន; ទាក់ទងជាមួយអាជ្ញាធរសុខាភិបាល និងធ្វើចត្តាឡីស័កនៅពេលដែលមានសញ្ញាសង្ស័យថា បានឆ្លងជំងឺ។

យោងតាមលោកវេជ្ជបណ្ឌិត Do Hong Hien អ្នកជំនាញខាងរោគរាតត្បាតនៃអង្គការសុខភាពពិភពលោក (WHO) នៅវៀតណាមបានឲ្យដឹងថា  វៀតណាមចាំបាច់ត្រូវមានវិធានការឆ្លើយតប ដើម្បីពិនិត្យ ការពារការឆ្លងជំងឺ និងការពារបុគ្គលិកសុខាភិបាល - ដែលមានហានិភ័យខ្ពស់; ទន្ទឹមនឹងនោះ វៀតណាមត្រូវត្រៀមរៀបចំសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើរោគវិនិច្ឆ័យ ធ្វើចត្តាឡីស័ក ក៏ដូចជាការគ្រប់គ្រងអ្នកជំងឺ ដូច្នេះប្រសិនបើមានករណីកើតឡើង អាចកាត់បន្ថយការរីករាលដាល ក៏ដូចជាការស្លាប់ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ