ប្រជាជននៅទីក្រុងហូជីមិញច្រើនកុះករបានចូលរួមបណ្តាសកម្មភាពអបអរសាទរទិវាបុណ្យឯករាជ្យជាតិនិងរំលឹកដល់លោកប្រធានហូជីមិញ

(VOVWORLD) -  ដើម្បីអបអរសាទរខួបលើកទី ៧៤ នៃបដិវត្តខែសីហានិងទិវាបុណ្យជាតិថ្ងៃទី ២ កញ្ញានោះ នាយប់ថ្ងៃទី២ កញ្ញា ទីក្រុងហូជីមិញបានរៀបចំពិធីបាញ់កាំជ្រួច នៅទីតាំងវប្បធម៌មួយចំនួន។ 

ប្រជាជននៅទីក្រុងហូជីមិញច្រើនកុះករបានចូលរួមបណ្តាសកម្មភាពអបអរសាទរទិវាបុណ្យឯករាជ្យជាតិនិងរំលឹកដល់លោកប្រធានហូជីមិញ - ảnh 1

ប្រជាជននៅទីក្រុងហូជីមិញច្រើនកុះករបានចូលរួមបណ្តាសកម្មភាពអបអរសាទរទិវាបុណ្យឯករាជ្យជាតិនិងរំលឹកដល់លោកប្រធានហូជីមិញ

ក្រៅពីនេះ ប្រជាជនយ៉ាងច្រើនកុះករ ក៏មានវត្តមាននៅឧទ្យានវប្បធម៌ Dam Sen ដើម្បីរីករាយទស្សនាកម្មវិធីសិល្បៈនិងគយគន់ការបាញ់កាំជ្រួចផងដែរ។  ក្នុងថ្ងៃដដែល មានមនុស្សជាច្រើនទីក្រុងហូជីមិញនិងភ្ញៀវទេសចរបានទៅសារមន្ទីរហូជី មិញ សាខាទីក្រុងហូជីមិញ ឬហៅឈ្មោះថា កំពុងផែរ Nha Rong ដែលជាកន្លែង លោកប្រធាន ហូជីមិញបានចាកចេញទៅស្វែងរកមាគ៌ាជួយសង្គ្រោះប្រទេសជាតិកាលពីឆ្នាំ១៩១១ ដោយថ្វាយផ្កា ធូប ដើម្បីរំលឹកកដល់វិញ្ញាក្ខ័ន្ធលោកប្រធានហូជីមិញ និងទស្សនាការតាំងពិព័រណ៍អំពីបុព្វហេតុរបស់លោក។

លោកស្រី Chung Thi Kim My អាយុ ៨២ ឆ្នាំ នៅសង្កាត់ ៤ ខ័ណ្ឌទី ៨ បានចែករំលែក ថា៖ ជារៀងរាល់ឆ្នាំ ចំថ្ងៃបុណ្យជាតិ លោកស្រីតែងតែមកទីនេះដើម្បីអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធរបស់លោកប្រធានហូជីមិញ។ លោកស្រីបានសំណេះសំណាលថា៖ “រំលឹកអំពីលោកប្រធានហូជីមិញ ព្រោះគុណធម៌របស់លោកចំពោះប្រជាជននិងប្រទេសជាតិ។ ខ្ញុំបានទៅទីក្រុងហាណូយដើម្បី និមន្តរូបសំណាករបស់លោកប្រធានហូជីមិញមកគោរពបូជា។ យ៉ាងណាមិញ នៅឯពិធីបុណ្យ អុជធូបដើម្បីរំលឹកដល់គុណធម៌របស់លោកប្រធានហូជីមិញនិងបួងសួងសូមអោយលោកបន្តប្រទានពរជ័យអោយប្រទេសជាតិជួប តែសន្តិភាព ប្រជាជនរស់នៅក្នុងភាពសុខសាន្តត្រាន សុភមង្គល”

ក្នុងឱកាសនេះសារមន្ទីរហូជីមិញបានរៀបចំការតាំងពិព័រណ៍លើប្រធានបទ រយៈពេល ៥០ ឆ្នាំ នៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ