ប្រជាជនបារាំងរាប់ពាន់នាក់ទៅរំលឹក​វិញ្ញា​ណក្ខន្ធដល់អតីតប្រធានាធិបតី លោក Jacques Chirac

(VOVWORLD) - ប្រជាជនបារាំងរាប់ពាន់នាក់បានតម្រង់ ជួរនៅខាងមុខ វិមាន Invalides ដែលជាកន្លែងតម្កល់សពលោក Jacques Chirac ដើម្បីចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធ។ 
ប្រជាជនបារាំងរាប់ពាន់នាក់ទៅរំលឹក​វិញ្ញា​ណក្ខន្ធដល់អតីតប្រធានាធិបតី លោក Jacques Chirac - ảnh 1 ប្រជាជនបារាំងរាប់ពាន់នាក់ទៅរំលឹកវិញ្ញាណក្ខន្ធដល់អតីតប្រធានាធិបតី លោក Jacques Chirac (រូបថត៖ AP)

នាថ្ងៃទី ២៩ ខែកញ្ញា បារាំងបានរៀបចំ ពិធីរំលឹកវិញ្ញាណក្ខន្ធដល់អតីតប្រធានា ធិបតី លោក Jacques Chirac ក្រោយពីពេលលោកបានទទួលមរណភាពកាលពីថ្ងៃទី ២៦ ខែកញ្ញា។ ប្រជាជនបារាំងរាប់ពាន់នាក់បានតម្រង់ជួរនៅខាងមុខ វិមាន Invalides ដែលជាកន្លែងតម្កល់សពលោក Jacques Chirac ដើម្បីចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធ។ វិមាន Invalides ត្រូវ បានបើកពេញមួយយប់រហូតដល់ម៉ោង ៦ ព្រឹកថ្ងៃទី ៣០ខែកញ្ញា - ជាថ្ងៃដែលបារាំងនឹងធ្វើពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតប្រធានាធិបតី លោក Jacques Chirac។

នាថ្ងៃទី ៣០ ខែកញ្ញា ពិធីបុណ្យសពថ្នាក់ជាតិសម្រាប់ លោក Jacques Chirac នឹងប្រព្រឹត្តិទៅជាផ្លូវការនៅវិហារកាតូលិកSaint-Sulpice នៅទីក្រុងប៉ារីស ដោយមានវត្តមានរបស់ ប្រធានាធិបតី លោក Emmanuel Macron និងប្រមុខរដ្ឋរាប់សិបរូបទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ