ប្រជាជនហ្វីលីពីនគាំទ្រយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីលោក Duterte

(VOVWORLD) - ប្រជាជនហ្វីលីពីនភាគច្រើនសុទ្ធតែគាំទ្រយុទ្ធនាការបង្ក្រាបល្មើសគ្រឿងញៀនបំផុសឡើងដោយប្រធានាធិបតីលោក Rodrigo Duterte។
ប្រជាជនហ្វីលីពីនគាំទ្រយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីលោក Duterte - ảnh 1បុគ្គលិកស្ថាប័នបង្ការប្រឆាំងគ្រឿងញៀនហ្វីលីពីន (PDEA) បំផ្លាញចោលឧបករណ៍និងសារធាតុនៅមូលដ្ឋានកែច្នៃគ្រឿងញៀនដោយខុសច្បាប់នាថ្ងៃទី១២ តុលា (រូបថត៖ TTXVN)


តាមការស្ទង់ មតិដំណើរការដោយ Pulse Asia Inc. ចាប់ពីថ្ងៃទី២៤ដល់ទី៣០ កញ្ញាកន្លងទៅ បានសរឲ្យឃើញថា ៨៨%ក្នុងចំណោមមនុស្សចូលរួមការស្ទង់មតិទាំង១ពាន់ ២រយនាក់ បានសំដែងការគាំទ្រចំពោះយុទ្ធនាការពោលខាងលើ។ អ្នកនាំពាក្យ របស់ប្រធានាធិបតីលោក Ernesto Abella ឲ្យដឹងថា រដ្ឋអំណាចហ្វីលីពីនពេញ ចិត្តចំពោះលទ្ធផលនៃការស្ទង់មតិដោយសារប្រការនេះសរឲ្យឃើញថា ប្រជាជន វាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់រដ្ឋអំណាចសំដៅកាត់បន្ថយអាត្រា ល្មើស ហើយធ្វើឲ្យសហគមន៍មានសុវត្ថិភាពជាងមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ