ប្រតិកម្មនៃសហគមន៍អន្តរជាតិអំពីការធ្លាក់យន្តហោះ MH 17 របស់ម៉ាឡេស៊ីនៅអ៊ុយក្រែន


ប្រតិកម្មនៃសហគមន៍អន្តរជាតិអំពីការធ្លាក់យន្តហោះ MH 17 របស់ម៉ាឡេស៊ីនៅអ៊ុយក្រែន - ảnh 1
ប្រតិកម្មនៃសហគមន៍អន្តរជាតិអំពីការធ្លាក់យន្តហោះ MH 17 របស់ម៉ាឡេស៊ីនៅអ៊ុយក្រែន​
(Image: dantri.com.vn)

(VOVworld) – នាបច្ចុប្បន្ន ការងារស្វែងរកនិងកំណត់ឈ្មោះនៃជនរងគ្រោះដែលត្រូវ ស្លាប់ក្នុងការធ្លាក់យន្តហោះ  MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនៅ
អ៊ុយក្រែនកំពុងដំណើការយ៉ាងប្រញ៉ប់ប្រញល់។ អង្គការប៉ូលីសអន្តរជាតិ (Interpol) បានបញ្ជូលអ្នកជំនាញការទៅកាន់អ៊ុយក្រែនដើម្បីកំណត់អត្តសញ្ញាណរបស់ជន
រងគ្រោះ។ អ្នកសង្កេត ការណ៍នៃអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប
(OSCE) ចំនួន ៣០ រូបក៏បានចូលរួមដំណើរការនេះដែរ។ ក្នុងរយៈពេល ២ ថ្ងៃ
កន្លងទៅ សហគមន៍អន្តរជាតិនៅសម្តែងការឈឺចាប់ចំពោះរឿងហេតុនេះ។
នាយប់ថ្ងៃទី ១៨ កក្កដា (តាមម៉ោងវៀតណាម) ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប.
បានចេញសេចក្តីថ្លែងការដែលអំពាវនាវដំណើការស៊ើបអង្កេតអន្តរជាតិឲ្យបាន
គ្រប់គ្រាន់បើកចំហរអំពីការធ្លាក់យន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍
ម៉ាឡេស៊ីដែលបានកើតមានឡើងនាថ្ងៃទី ១៧ កក្កដា នៅតំបន់ព្រំដែនភាគខាង
កើតអ៊ុយក្រែន។ ថ្លែងមតិក្នុងសម័យប្រជុំនៃក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប.  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ.ស.ប. លោក  Le Hoai Trung  បានអះអាង
ថា៖ ក្នុងតួនាទីជាសមាជិករបស់សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) វៀតណាមជានិច្ចកាលរួមដំណើរជាមួយរដ្ឋាភិបាលម៉ាឡេស៊ីដោយឈរលើស្មារ
តីសាមគ្គីភាពចំពោះមុខរឿងហេតុឈឺចាប់នេះ។ វៀតណាមអំពាវនាវឲ្យបណ្ដា
ស្ថាប័នមាន សមត្ថកិច្ចជួយឧបត្ថម្ភយ៉ាងឆាប់ៗសំរាប់គ្រួសារនៃជនរងគ្រោះនានា។

ថ្លែងមតិក្នុងសន្និសីទកាសែតនៅវិមានសនាព្រឹកថ្ងៃទី ១៩ កក្កដា (តាមម៉ោង
វៀតណាម) ប្រធានាធិបតីអាមេរិក លោក Barack Obama បានអះអាងថា៖ ភាគី ពួកឧទ្ទាមនៅអ៊ុយក្រែនបានបាញ់កាំជ្រួចទៅលើយន្តហោះ MH17។ ប្រធានា
ធិបតី Obama បានសង្កត់ធ្ងន់ថា៖ ភាគីពួគឧទ្ទាមនៅអ៊ុយក្រែនមិនអាចបាញ់
កាំជ្រួចទំនើបដូច្នេះបានទេក្នុងករណីគ្មានការគាំទ្ររបស់រុស្ស៊ីនោះ។ ទន្ទឹមនឹង
នោះ លោក Obama បានអំពាវនាឲ្យភាគីទាក់ទិននៅអ៊ុយក្រែនចុះហត្ថលេខា
លើកិច្ចព្រមព្រៀងឈប់បាញ់ភ្លាមមួយរំពិចដើម្បីធានាស្ថានភាពសំរាប់សកម្ម
ភាពស៊ើបអង្គេតអន្តរជាតិ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najiv Rajak បាន
ប្រកាសថា៖ ប្រទេសនេះត្រូវស្វែងរក មូលហេតុនាំទៅគ្រោះមហន្តរាយអាកាស
ចរណ៍នេះ។ នាថ្ងៃទី ១៨ កក្កដា រដ្ឋមន្ត្រីការបរ ទេសរបស់អាល្លឺម៉ង់ បារាំង
និងប៉ូឡូញ​បានចេញសេចក្តីថ្លែងការរួមអំពីសភាពការណ៍អ៊ុយក្រែនទាក់ទិន
ដល់រឿងហេតុធ្លាក់យន្តហោះ MH17។ ក្នុងចំណោមជនរងគ្រោះ ក្នុងការធ្លាក់
យន្តហោះពោលខាងលើមានប្រជាពលរដ្ឋវៀតណាមចំនួន ៣ រូប។​

ស្ថានទូតវៀតណាមប្រចាំនៅម៉េឡេស៊ីហ៊ូឡង់និងអ៊ុយក្រែនកំពុងធ្វើការ
ជាមួយស្ថប័នមានសមត្ថ កិច្ចដើម្បីជួយឧបត្ថម្ភគ្រួសារនៃបណ្ដាជនរងគ្រោះ
នេះ។

ក្នុងចំណោមជរងគ្រោះចំនួន ២៩៨ នាក់  ក្នុងរឿងហតុនេះ មានប្រជាពលរដ្ឋ
ហ៊ូឡង់ចំនួន ១៩២ នាក់ ប្រជាពលរដ្ឋម៉ាឡេសស៊ីចំនួន ៤៤ នាក់ ប្រជាពលរដ្ឋ
ឥណ្ឌូណេស៊ីចំនួន ១២ នាក់ ប្រជាពលរដ្ឋអ៊ូស្រ្តាលីចំនួន ២៧ នាក់ ប្រជាពលរដ្ឋ
អង់គ្លេសចំនួន ១០ នាក់ ប្រជាពលរដ្ឋអាល្លឺម៉ង់ចំនួន ៤ នាក់ ប្រជាពលរដ្ឋបែល
ហ្ស៊ីកចំនួន ៤ នាក់ ប្រជាពលរដ្ឋហ្វីលីពីនចំនួន ៣ នាក់​ ប្រជាពលរដ្ឋកណាដា
ចំនួន ១ នាក់​និងប្រជាពលរដ្ឋនូវ៉ែលហ្សេឡង់ចំនួន ១ នាក់៕


ប្រតិកម្មទៅវិញ

ផ្សេងៗ