ប្រតិកម្មរបស់វៀតណាមចំពោះការដែលចិនរៀបចំសកម្មភាពរំលឹកខួបលើកទី ៦ ឆ្នាំការបង្កើតរបស់ដែលហៅថាទីក្រុង TamSa

(VOVWORLD) -វៀតណាមមានមូលដ្ឋានច្បាប់ពេញលេញនិងភស្តុតាងប្រវត្តិសាស្ត្រអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរជាតិ។ 
ប្រតិកម្មរបស់វៀតណាមចំពោះការដែលចិនរៀបចំសកម្មភាពរំលឹកខួបលើកទី ៦ ឆ្នាំការបង្កើតរបស់ដែលហៅថាទីក្រុង TamSa - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang  

នាថ្ងៃទី ១០ សីហា ឆ្នាំ ២០១៨ ឆ្លើយសម្ភាសន៍អំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលចិនបាន រៀបចំសកម្មភាពរំលឹកខួបលើកទី ៦ ឆ្នាំ បង្កើតរបស់ដែលហៅថាទីក្រុង Tam Sa កាណាល់កុមារនៃទូរទស្សន៍មជ្ឈឹមចិន បានរៀបចំកម្មវិធីផ្សាយបន្តផ្ទាល់សម្រាប់កុមារនៅប្រជុំកោះ Truong Sa របស់វៀតណាមជាដើម។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖

"វៀតណាមមានមូលដ្ឋានច្បាប់ពេញលេញនិងភស្តុតាងប្រវត្តិសាស្ត្រអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរជាតិ។ សកម្មភាពខាងលើរបស់ចិនមិនត្រឹមតែរំលោភលើអធិបតេយ្យភាពរបស់វៀតណាមចំពោះ ប្រជុំកោះ Hoang Sa និង Truong Sa ប៉ុណ្ណោះទេ ថែមទាំងដើរផ្ទុយទៅនឹងកិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានសំរាប់ការដោះស្រាយបញ្ហាលើសមុទ្ររវាងប្រទេសទាំងពីរ មិនស្របនឹងមនសិការរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ផ្ទុយនឹងស្មារតី និងខ្លឹមសានៃ សេចក្តីថ្លែងការណ៍ស្តីអំពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និង ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ។

វៀតណាមបដិសេធយ៉ាងដាច់អហង្ការ ហើយស្នើឲ្យចិនបញ្ឈប់រាល់សកម្មភាបខាងលើ ដោយ គោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa អនុវត្តយ៉ាងម៉ឹងម៉ាត់កិច្ចព្រមព្រៀងស្ដីពីបទបញ្ញត្តិក្នុងការដោះស្រាយបញ្ហានៅលើសមុទ្ររវាងវៀតណាម និងចិន ក៏ដូចជា សេចក្តីថ្លែងការណ៍ស្តីអំពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) មិនធ្វើសកម្មភាពដែលបង្កឲ្យមានភាពស្មុគស្មាញ និងរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនដើម្បីសន្តិភាពស្ថិរភាពនិងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត និងក្នុងតំបន់។

តំណាងក្រសួងការបរទេសវៀតណាមបានជួបប្រជុំជាមួយស្ថានទូតចិនប្រចាំនៅវៀតណាមដើម្បីពិភាក្សាអំណពីបញ្ហានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ