ប្រតិកម្មរបស់សហគមន៍អន្តរជាតិចំពោះការដែលកូរ៉េទាំងពីរពន្លឿនសន្និសីទកំពូល

(VOVWORLD) -អាមេរិក និងជប៉ុន បានវាយតម្លៃអំពីសេចក្ដីប្រកាសរបស់សាធារណរដ្ឋប.ប.ក បន្ទាប់ពីជំនួបរវាងថ្នាក់ដឹកនាំលោក Kim Jong-un ជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in  ក្នុងនោះក្រុងព្យុងយ៉ាងបានឯកភាពរៀបចំសន្និសីទកំពូលជាមួយទីក្រុងសេអ៊ូល នាចុងខែមេសាខាងមុខ ហើយត្រៀមខ្លួនជាស្រេចជួបសន្ទនាដោយស្មោះត្រង់ជាមួយអាមេរិកស្ដីពីការលុបបំបាត់នុយគ្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ក៏ដូចជាប្រក្រតីភាពទំនាក់ទំនងទ្វេភាគី។
ប្រតិកម្មរបស់សហគមន៍អន្តរជាតិចំពោះការដែលកូរ៉េទាំងពីរពន្លឿនសន្និសីទកំពូល - ảnh 1 ប្រតិកម្មរបស់សហគមន៍អន្តរជាតិចំពោះការដែលកូរ៉េទាំងពីរពន្លឿនសន្និសីទកំពូល

អាមេរិក និងជប៉ុន បានវាយតម្លៃអំពីសេចក្ដីប្រកាសរបស់សាធារណរដ្ឋប.ប.ក បន្ទាប់ពីជំនួបរវាងថ្នាក់ដឹកនាំលោក Kim Jong-un ជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in  ក្នុងនោះក្រុងព្យុងយ៉ាងបានឯកភាពរៀបចំសន្និសីទកំពូលជាមួយទីក្រុងសេអ៊ូល នាចុងខែមេសាខាងមុខ ហើយត្រៀមខ្លួនជាស្រេចជួបសន្ទនាដោយស្មោះត្រង់ជាមួយអាមេរិកស្ដីពីការលុបបំបាត់នុយគ្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ក៏ដូចជាប្រក្រតីភាពទំនាក់ទំនងទ្វេភាគី។

នាថ្ងៃទី ៦ មិនា ក្នុងសារមួយដែលបង្ហោះតាមរយៈ Twitter ប្រធានាធិបតីអាមេរិក លោក Donald Trump បានសង្កត់ធ្ងន់ថា៖ លោកទន្ទឹងរង់ចាំអ្វីៗដែលនឹងកើតមានឡើង។

រដ្ឋាភិបាលជប៉ុនខ្វល់ចិត្តយ៉ាងខ្លាំងចំពោះសេចក្ដីប្រកាស ស្ដីពីការដែលប្រទេសកូរ៉េទាំងពីរឯកភាពរៀបចំសន្និសីទកំពូលនាចុងខែមេសាខាងមុខ បន្ទាប់ពីពេលតូក្យូបានព្រមានថា ខ្លួននឹងមិនបន្ធូរស្រាលយុទ្ធនាការបង្កសម្ពាធទៅលើក្រុងព្យុងយ៉ាងឡើយ ក្នុងស្ថានភាពទំនាក់ទំនងការទូតអន្តរកូរ៉េត្រូវបានកែលម្អ ។ ក្រសួងការបរទេសជប៉ុនមិនអាចសម្រេចអ្វីៗទាំងអស់ លុះត្រាតែបានស្តាប់កូរ៉េខាងត្បូងនិយាយដោយផ្ទាល់អំពីសេចក្ដីសម្រេចចិត្តរបស់ប្រទេសខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ