ប្រតិកម្មរបស់សហគមន៍អន្តរជាតិអំពីការវាយប្រហាររបស់អាមេរិក-អង់គ្លេសនិងបារាំងទៅលើស៊ីរី

(VOVWORLD) - ប្រទេសជាច្រើនលើពិភពលោកបានឡើងសម្លេងរិះគន់ការវាយប្រហារ របស់អាមេរិកអង់គ្លេសនិងបារាំងទៅលើស៊ីរី។ 
ប្រតិកម្មរបស់សហគមន៍អន្តរជាតិអំពីការវាយប្រហាររបស់អាមេរិក-អង់គ្លេសនិងបារាំងទៅលើស៊ីរី - ảnh 1 ប្រតិកម្មរបស់សហគមន៍អន្តរជាតិអំពីការវាយប្រហាររបស់អាមេរិក-អង់គ្លេសនិងបារាំងទៅលើស៊ីរី

ប្រទេសជាច្រើនលើពិភពលោកបានឡើងសម្លេងរិះគន់ការវាយប្រហាររបស់អាមេរិកអង់គ្លេសនិងបារាំងទៅលើស៊ីរី។ នាថ្ងៃទី ១៤ មេសា រដ្ឋាភិបាលបានចេញសេចក្តីប្រកាសដែលអះអាងថា៖ ការវាយប្រហាររបស់អាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចតម្រង់ទៅលើមូលដ្ឋានយោធានិងស៊ីវិលនៅស៊ីរីជាទង្វើឯកតោ ភាគីដោយគ្មានកាអនុញ្ញតិរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ។ La Habana បានរិះគន់ការវាយប្រហារនេះជាការរំលោភដ៏គំរោលលើច្បាប់អន្តរជាតិ និងធម្មនុញ្ញ អ.ស.ប.។ ខណៈនោះ ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំនៅចិន លោក Imad Moustapha បានឲ្យដឹងថា៖ Damascus នឹងអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ត្រូវមានទង្វើប្រឆាំងជំទាស់ការរំលោភលើច្បាប់នេះរបស់អាមេរិកអង់ គ្លេសនិងបារាំង។ ផ្ទុយទៅនឹងទស្សនៈពោលខាងលើ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានអះអាងនូវការគាំទ្រយ៉ាងខ្លាំងចំពោះការវាយប្រហារ របស់អាមេរិក-អង់គ្លេស-បារាំងតម្រង់ទៅលើមូលដ្ឋានគីមីរបស់ស៊ីរី ព្រមទាំង សង្កត់ធ្ងន់ថា៖ កាណាដានឹងបន្តធ្វើការជាមួយដៃគូអន្តរជាតិនានាដើម្បីធ្វើការ ស៊ើបអង្គេតអំពីការប្រើប្រាស់អាវុធគីមីនៅស៊ីរីដែរ។ អគ្គេខាធិការអង្គការសន្ធិ សញ្ញាអាត្លងទិកខាងជើង (NATO) លោក Jens Stotelberg ក៏បានឡើងសម្លេង គាំទ្រយុទ្ធនាការរបស់អាមេរិកបារាំងនិងអង់គ្លេសផងដែរ។

រីឯខ្លួនវិញ អគ្គលេខា ធិការ អ.ស.ប. លោក Antonio Guterres នាថ្ងៃទី ១៤ មេសា បានចេញសេចក្តីប្រកាសដែលសង្កត់ធ្ងន់ថា៖ ធម្មនុញ្ញ អ.ស.ប. បានលើក ច្បាស់ថា៖ បណ្ដាប្រទេសមានកាតព្វកិច្ចប្រតិបត្តិតាមធម្មនុញ្ញ អ.ស.ប. និងច្បាប់ អន្តរជាតិនិយាយរួម ពិសេសពេលដែលដោះស្រាយបញ្ហាសន្តិភាពនិងសន្តិសុខ។ លោករូបនេះសង្កត់ធ្ងន់ទៀតថា៖ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. មានភារកិច្ចស្នូល ចំពោះការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ ដោយហេតុនេះ អគ្គលេខាធិការ បានអំពាវនាវឲ្យសមាជិកទាំងឡាយរបស់ស្ថាប័ននេះសាមគ្គីនិងមានការទទួលខុសត្រូវក្នុងបញ្ហានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ