ប្រតិភូកីឡាវៀតណាមបានបង្កើតកំណត់ត្រាថ្មី សម្រាប់​​ចំនួនមេដាយមាសនៅរដូវ​កាល​ស៊ីហ្គេមតែ​មួយ

(VOVWORLD) - ការប្រកួតកីឡាក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (ស៊ីហ្គេម ៣១) បានបញ្ចប់ជាផ្លូវការនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។ 
ប្រតិភូកីឡាវៀតណាមបានបង្កើតកំណត់ត្រាថ្មី សម្រាប់​​ចំនួនមេដាយមាសនៅរដូវ​កាល​ស៊ីហ្គេមតែ​មួយ - ảnh 1អត្តពលិក Nguyen Thi Oanh ទទួលមេដាយមាសក្នុងវិញ្ញាសារ ៣,០០០ ម៉ែត្រឆ្លងកាត់ឧបសគ្គ ។ (រូបថត៖ Huy Hung/TTXVN)

គណៈប្រតិភូកីឡាវៀតណាមបានបង្កើតកំណត់ត្រាថ្មី សម្រាប់ចំនួនមេដាយមាសដែលសម្រេចបានក្នុងរដូវកាលស៊ីហ្គេម នៅស៊ីហ្គេមលើកទី៣១។ ប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយគ្រប់ប្រភេទចំនួន ៤៤៦គ្រឿង ដែលក្នុងនោះមានមេដាយមាសចំនួន២០៥ គ្រឿង នាំមុខគេនៅក្នុងព្រឹត្តិការណ៍កីឡានេះ លើសពីកំណត់ត្រាមេដាយមាសចំនួន ១៩៤គ្រឿង ដែលប្រតិភូកីឡាឥណ្ឌូណេស៊ីបានបង្កើតឡើងកាល់ពីរដូវកាលស៊ីហ្គេមឆ្នាំ ១៩៩៧ នៅទីក្រុងហ្សាកាតា។ ជាប់ចំណាត់ថ្នាក់លេខ ២ គឺប្រតិភូកីឡាថៃ ដែលសម្រេចបានមេដាយមាសចំនួន ៩២គ្រឿង ឥណ្ឌូនេស៊ីជាប់ចំណាត់ថ្នាក់លេខ៣ ដោយទទួលបានមេដាយមាស ៦៩គ្រឿង ទី៤គឺហ្វីលីពីនដោយមានមេដាយមាស ៥២គ្រឿង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ