ប្រទេស Lebanon ជម្រុញការងារខ័ណ្ឌសីម៉ាលើដែនសមុទ្រជាមួយអ៊ីស្រា អែល

(VOVWORLD) - នាថ្ងៃទី ២២ ខែឧសភា ប្រធានរដ្ឋសភា Lebanon លោក Nabih Berri បានឲ្យដឹងថា សំណើររបស់ប្រទេសនេះក្នុងការងារខ័ណ្ឌសីម៉ាលើដែនសមុទ្រជាមួយប្រទេសអ៊ីស្រាអែលបានទទួលការ «ឆ្លើយតបយ៉ាងវិជ្ជមាន" ។
ប្រទេស Lebanon ជម្រុញការងារខ័ណ្ឌសីម៉ាលើដែនសមុទ្រជាមួយអ៊ីស្រា អែល - ảnh 1 ប្រទេស Lebanon ជម្រុញការងារខ័ណ្ឌសីម៉ាលើដែនសមុទ្រជាមួយអ៊ីស្រា អែល

ទីភ្នាក់ងារព័ត៌មានជាតិ Lebanon បានដកស្រង់ពាក្យសំដីរបស់ លោក Berri ដោយលើកច្បាស់ថា "ការផ្លាស់ប្តូររបស់យើងខ្ញុំជាមួយអាមេរិកស្តីពីការងារខ័ណ្ឌសីម៉ាលើដែនសមុទ្រជាមួយអ៊ីស្រាអែល គឺមានភាពវិជ្ជមាន ហើយខ្ញុំមានសុទិដ្ឋិនិយមអំពីលទ្ធភាពដែលប្រទេស Lebanon  សម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងបញ្ហានេះ ផងដែរ"។ លោក Berri ក៏បានសម្តែងនូវក្តីសង្ឃឹមរបស់ខ្លួនថានឹងទទួលការឆ្លើយតបយ៉ាងពេញលេញចំពោះសំណើរបស់ Lebanon  នា      សប្តាហ៍ខាងមុខ។ គួរបញ្ជាក់ថា នាបច្ចុប្បន្នអាមេរិកកំពុងធ្វើជាប្រទេសសម្របសម្រួលស្តីអំពីជម្លោះព្រំដែនរវាងអ៊ីស្រាអែលនិង Lebanon តាមរយៈដំណើរទស្សនកិច្ចចំនួន ២ លើកជាបន្តបន្ទាប់ របស់ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកបញ្ហាកិច្ចការនៅតំបន់ដើមបូព៌ា លោក David Satterfield ដើម្បីជម្រុញការពិភាក្សាគ្នាអំពីការងារខ័ណ្ឌសីម៉ាលើព្រំដែនជើងគោកនិងដែនសមុទ្ររវាងអ៊ីស្រាអែលនិង Lebanon ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ