ប្រទេសកូរ៉េខាងត្បូងសង្ឃឹមថាស.ប.ប កូរ៉េ នឹងអនុវត្តកិច្ចព្រមព្រៀងយោធា

(VOVWORLD) - នាថ្ងៃទី ២៥ មីនា យោធាកូរ៉េខាងត្បូងបានសម្តែងនូវក្តីសង្ឃឹមថា បុគ្គលិក  ស.ប.ប កូរ៉េមួយចំនួន ដែលត្រលប់មកធ្វើការនៅខុទ្ទកាល័យទាក់ទងអន្តរកូរ៉េនៅទីក្រុងព្រំដែន Kaesong នឹងជួយអនុវត្តកិច្ចព្រមព្រៀងយោធាទ្វេភាគី ដើម្បីកាត់បន្ថយភាពតានតឹង និងកសាងជំនឿទុកចិត្តផងដែរ។
ប្រទេសកូរ៉េខាងត្បូងសង្ឃឹមថាស.ប.ប កូរ៉េ នឹងអនុវត្តកិច្ចព្រមព្រៀងយោធា - ảnh 1 ទីក្រុងព្រំដែន Kaesong នៅ ស.ប.ប កូរ៉េ

មុននេះនៅថ្ងៃដដែល ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានឲ្យដឹងថាបុគ្គលិក ស.ប.ប កូរ៉េមួយចំនួន បានវិលត្រឡប់មកធ្វើការនៅខុទ្ទកាល័យទាក់ទងអន្តកូរ៉េនៅទីក្រុងព្រំដែន Kaesong ក្នុងរយៈពេល ៣ ថ្ងៃ បន្ទាប់ពី ស.ប.ប កូរ៉េ បានប្រកាសដកខ្លួនចេញពីខុទ្ទកាល័យនេះដោយចៃដន្យ។ ប្រការនេះបណ្តាលឱ្យមានការព្រួយបារម្ភចំពោះទីក្រុងសេអ៊ូល។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង កំពុងព្យាយាមរៀបចំកិច្ចចរចារយោធាជាមួយស.ប.បកូរ៉េនៅក្នុងខែមីនាផងដែរ។ ទីក្រុងព្យុងយ៉ាងមិនទាន់ឆ្លើយតបទៅនឹងកិច្ចចរចានៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ