ប្រទេសគុយបាចោទប្រកាន់សហរដ្ឋអាមេរិកពីបទបង្កើនគោលនយោបាយអមិត្ត

(VOVWORLD) -   នៅក្នុងបទវិចារណកថាមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី ២០ ខែវិច្ឆិកា កាសែត  Gramma ដែលជាស្ថាប័នបញ្ចេញមតិរបស់បក្សកុម្មុយនីស្តគុយបា បានចោទប្រកាន់អាមេរិកថា បានធ្វើយុទ្ធនាការបង្កាច់បង្ខូចនិងធ្វើបំបាត់កិក្យានុភាពរបស់គុយបា ដោយអះអាងថានេះគឺជាផ្នែកមួយនៃគោលនយោបាយក្នុងការបង្កើនឡើងភាពអមិត្តដែលប្រឆាំងនឹងប្រទេសកោះ Caribe នេះ។
ប្រទេសគុយបាចោទប្រកាន់សហរដ្ឋអាមេរិកពីបទបង្កើនគោលនយោបាយអមិត្ត - ảnh 1 ស្ថានទូតអាមេរិកប្រចាំនៅ La Habana ប្រទេសគុយបា (រូបថត៖ ABC News/TTXV

អត្ថបទបានលើកច្បាស់ថា ស្ថានទូតអាមេរិកប្រចាំនៅគុយបា បានធ្វើអន្តរាគមន៍កិច្ចការផ្ទៃក្នុងរបស់ប្រទេសម្ចាស់ផ្ទះ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ គណៈប្រតិភូបេសកកម្មការទូតរបស់សហរដ្ឋអាមេរិកជាពិសេសគឺភារធារីបណ្តោះអាសន្ន លោក Mara Tekach បានស្វែងរកវិធីបំបែកបំបាក់ និងបង្ករភាពវឹកវរក្នុងសំណាក់ប្រជាជនគុយបា។  ប្រធានអគ្គនាយកដ្ឋានទទួលបន្ទុកបញ្ហានានានៅអាមេរិកនៃក្រសួងការបរទេសគុយបា លោក Carlos Fernández de Cossío បានវាយតម្លៃថានាពេលបច្ចុប្បន្ន ទំនាក់ទំនងអាមេរិក - គុយបាមានភាពតានតឹង បំផុតនៅក្នុងប្រវត្តិសាស្ត្រ ហើយវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការដែលធ្លាប់ បង្កើតឡើងជាផ្លូវការ ត្រូវបានធ្លាក់ចូលក្នុងភាពជាប់គាំងទាំងស្រុង ខណៈដែលកិច្ចសន្ទនាទ្វេភាគីស្ទើរតែគ្មានទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ