ប្រទេសចិនកំពុងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនៅសមុទ្រខាងកើត

(VOVWORLD) - នេះជាមតិរបស់លោក James Kraska សាស្ត្រាចារ្យជំនាញច្បាប់នាវាចរណ៍អន្តរជាតិនៅសាកល វិទ្យាល័យសង្គ្រាមលើសមុទ្រអាមេរិកនៅពេលឆ្លើយបទសម្ភាសន៍របស់អ្នកយកព័ត៌មាន VOV នាពេលថ្មីៗនេះ។
ប្រទេសចិនកំពុងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនៅសមុទ្រខាងកើត - ảnh 1 លោក James Kraska សាស្ត្រាចារ្យជំនាញច្បាប់នាវាចរណ៍អន្តរជាតិនៅសាកល វិទ្យាល័យសង្គ្រាមលើសមុទ្រអាមេរិក (រូបថត៖ VOV)

ការដែលប្រទេសចិនទទឹងទទែងបង្កើតអ្វីដែលបានហៅថា “តំបន់ Xisha” និង “តំបន់ Nansha” បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើធម្មនុញ្ញ អង្គការសហប្រជាជាតិនិង UNCLOS ឆ្នាំ១៩៨២។ នេះជាមតិរបស់លោក James Kraska សាស្ត្រាចារ្យជំនាញច្បាប់នាវាចរណ៍អន្តរជាតិនៅសាកល វិទ្យាល័យសង្គ្រាមលើសមុទ្រអាមេរិកនៅពេលឆ្លើយបទសម្ភាសន៍របស់អ្នកយកព័ត៌មាន VOV នាពេលថ្មីៗនេះ។

តាមលោក James Kraska ថា អំពើពោលខាងលើរបស់ចិន គឺសំដៅ ជំរុញយុទ្ធសាស្ត្រ “Four Sha” ដែលប៉េកាំងបានប្រកាសកាលពីឆ្នាំ២០១៧ ដើម្បីជំនួសឲ្យ “ខ្សែបន្ទាត់៩ត្រេ” ដែលធ្លាប់ត្រូវបានច្រានចោលដោយតុលាការ អាជ្ញាកណ្ដាលអន្តរជាតិ (PCA) កាលពីឆ្នាំ២០១៦។ លោកសាស្ត្រាចារ្យ James Kraska បានសង្កត់ធ្ងន់ថែមទៀតថា៖

“អ្វីដែលបានហៅថា “តំបន់ Xisha” និង “តំបន់ Nansha” ដែលចិនបាន ប្រកាសបង្កើតឡើងនៅក្នុងតំបន់សមុទ្រចំណុះដែនអធិបតេយ្យភាពរបស់វៀតណាមនោះ គឺជាអំពើបង្កអស្ថិរភាពយ៉ាងធ្ងន់ធ្ងរទៅលើតំបន់ ដោយសារវា រំលោភបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជារំលោភបំពានលើ ដែនដី សិទ្ធិអធិបតេយ្យភាពនិងឯករាជ្យនយោបាយរបស់ប្រទេសផ្សេង មួយ។ ការដាក់ពង្រាយកងទ័ពដើម្បីអនុវត្តអំពើពោលខាងលើ បានរំលោភ បំពានលើមាត្រា២.៤នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលប្រទេសចិនក៏ ធ្លាប់បានរំលោភបំពានម្ដងរួចហើយកាលពីឆ្នាំ១៩៧៤ នៅពេលដែលប្រទេស នេះវាយប្រហារទន្ទ្រានកាន់កាប់ដោយខុសច្បាប់ប្រជុំកោះ Hoang Sa ចំណុះអធិបតេយ្យភាពរបស់វៀតណាម។ លើសពីនេះទៅទៀត អ្វីដែល បានហៅថា “តំបន់ Xisha” និង “តំបន់ Nansha” របស់ចិនថែមទាំងរំលោភ បំពានលើមាត្រាជាច្រើននៃ UNCLOS ឆ្នាំ១៩៨២ផងដែរ”។

លោកសាស្ត្រាចារ្យ James Kraska បានបន្ថែមទៀតថា ចិនកំពុងឆ្លៀត យកការដែលប្រទេសផ្សេងៗកំពុងផ្ដោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 ដើម្បីដណ្ដើមយក “គោលដៅយុទ្ធសាស្ត្រ” នៅ សមុទ្រខាងកើតដែលប្រទេសនេះបានដាក់ចេញ។ ហេតុដូច្នេះ អំពើខុស ច្បាប់ទាំងនេះរបស់ចិនត្រូវមានការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាថែមទៀតពីសហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ