ប្រទេសចំនួន១៨ចូលរួមពិព័រណ៍អន្តរជាតិ Vietbuild ហាណូយឆ្នាំ២០១៧

ប្រទេសចំនួន១៨ចូលរួមពិព័រណ៍អន្តរជាតិ Vietbuild ហាណូយឆ្នាំ២០១៧ - ảnh 1
ភ្ញៀវមកទស្សនាពិព័រណ៍ Vietbuild ឆ្នាំ២០១៦ (រូបថត៖Hoang Hai/TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី១៥ មិនា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធី
ប្រារព្ធពិព័រណ៍អន្តរជាតិ Vietbuild ហាណូយឆ្នាំ២០១៧លើកទី១ ដោយមានការ
ចូលរួមរបស់អង្គភាពអាជីវកម្មចំនួន៤៥០មកពី១៨ប្រទេស។ថ្លែងមតិនៅទីនេះ អនុ
រដ្ឋមន្រ្តីក្រសួងសំណង់វៀតណាមលោក Bui Pham Khanh ឲ្យដឹងថា ពិព័រណ៍នេះមាន
អត្ថន័យជាក់ស្ដែងចំពោះស្ថាប័នគ្រប់គ្រងរដ្ឋ អង្គភាពអាជីវកម្មនិងអតិថិជនក្នុងការ
ក្ដាប់ជាប់និន្នាការ គ្រប់គ្រងទីផ្សារនិងការវិនិយោគ ហើយជាកន្លែងដើម្បីវិនិយោគិន
ខាងសំណង់ជួបប្រាស្រ័យ និងចែករំលែកបទពិសោធន៍ ជាក់ស្ដែងជាមួយប្រទេស
ដទៃ។ ពិព័រណ៍ Vietbuild ឆ្នាំ២០១៧បើកទ្វាររហូតដល់ថ្ងៃទី១៩ មិនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ