ប្រទេសចិនមិនធ្វើសម្បទានបន្ទាប់ពីការសម្រេចចិត្តពន្យារពេលយកពន្ធរបស់អាមេរិក

(VOVWORLD) -   នាថ្ងៃទី ១៤ ខែសីហា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិកលោក Wilbur Ross បានមានប្រសាសន៍ថា ប្រទេសចិនមិនទាន់ធ្វើសម្បទានទេ បន្ទាប់ពីសហរដ្ឋអាមេរិកបានសម្រេចចិត្តពន្យារពេលយកពន្ធលើទំនិញមួយចំនួននាំចូលពីប្រទេសនេះ រហូតដល់ពាក់កណ្តាលខែធ្នូខាងមុខនេះ។
ប្រទេសចិនមិនធ្វើសម្បទានបន្ទាប់ពីការសម្រេចចិត្តពន្យារពេលយកពន្ធរបស់អាមេរិក - ảnh 1 រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិកលោក Wilbur Ross (រូបថត៖ TTXVN)

លោក Wilbur Ross បានឲ្យដឹងទៀតថានវាហាក់ដូចជានៅតែឆាប់ពេកដើម្បីវាយតម្លៃចំពោះវឌ្ឍនភាពនៃការចរចាពាណិជ្ជកម្មរវាងអាមេរិកនិងចិន។ នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ CBBC លោក Ross បានឲ្យដឹងថាថាទោះបីជាមានការចរចារគ្នាថែមទៀតរវាងភាគីទាំងពីរក៏ដោយ ប៉ុន្តែពេលវេលាសម្រាប់កិច្ចចរចាបន្តទៀតមិនត្រូវបានកំណត់នៅឡើយទេ។ យោងទៅតាមលោកបានឲ្យដឹងថាវានឹងឆាប់ពេកដើម្បីវាយតម្លៃចំពោះវឌ្ឍនភាពនៃការចរចាពាណិជ្ជកម្មរហូតដល់ការប្រកាសជាផ្លូវការនិងឈានទៅសម្រេចបានការឯកភាពគ្នារួមនោះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ