ប្រទេសចិនសំដែងប្រតិកម្មចំពោះវិធានការថ្មីរបស់សហរដ្ឋអាមេរិកដែលពាក់ព័ន្ធនឹងក្រុមហ៊ុន Huawei

(VOVWORLD) - នាថ្ងៃទី ១៦ ខែឧសភាប្រទេសចិនបានដាស់តឿនសហរដ្ឋអាមេរិកឲ្យបញ្ឈប់“ ការហាមឃាត់ មិនសមហេតុផលលើសម្ព័ន្ធក្រុមហ៊ុន Huawei និងសហគ្រាសចិន” បន្ទាប់ពីទីក្រុង វ៉ាស៊ីនតោនបានប្រកាសវិធានការគ្រប់គ្រងការនាំចេញថ្មីដើម្បីដាក់កំហិតលើការផ្គត់ផ្គង់ អង្គធាតុពាក់កណ្តាលចម្លង (semiconductor) ដល់ក្រុមហ៊ុន Huawei ។ 
ប្រទេសចិនសំដែងប្រតិកម្មចំពោះវិធានការថ្មីរបស់សហរដ្ឋអាមេរិកដែលពាក់ព័ន្ធនឹងក្រុមហ៊ុន Huawei - ảnh 1 ហាង Huawei មួយនៅទីក្រុងShenzhen ខេត្ត Guangdong ប្រទេសចិន (រូបថតៈ AFP / TTXVN)

នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងការបរទេសចិនបានបញ្ជាក់ពីសកម្មភាពរបស់អាជ្ញាធររបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ថា«បានបំផ្លាញ់ខឿនផលិតកម្ម និងខ្សែសង្វាក់ ផ្គត់ផ្គង់និងតម្លៃសកលលោក»។

វិធានការដាក់កំហិតថ្មីទៅលើក្រុមហ៊ុន Huawei គឺជាការបង្កើនភាពតានតឹងថ្មីនៅក្នុងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិនដើម្បីទទួលបានការគ្រប់គ្រងលើ បច្ចេកវិទ្យាសកលលោកតែម្តង។ គួរជម្រាបថាកាលពីឆ្នាំមុនសហរដ្ឋអាមេរិកបានហាមឃាត់ក្រុមហ៊ុន Huawei ផ្តល់សេវាកម្ម ដល់ប្រព័ន្ធរដ្ឋាភិបាលសហរដ្ឋអាមេរិកព្រមទាំងផ្តល់អនុសាសន៍ដល់វិស័យឯកជនឲ្យ កុំប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ