ប្រទេសចិនអះអាងពីស្ថានភាពស្ថេរភាពនៅតាមព្រំដែនជាមួយឥណ្ឌា

(VOVWORLD) - លោក Zhao Lian Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ច្បាស់ថា ទាក់ទងនឹងបញ្ហាព្រំដែនចិន - ឥណ្ឌានោះ ចិនតែងតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់តាមការឯកភាពគ្នារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដោយអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាយ៉ាងត្រឹមត្រូវ ព្រមទាំងខិតខំប្រឹងប្រែងការរពារអធិបតេយ្យភាពដែនដី និងសន្តិសុខជាតិ។
ប្រទេសចិនអះអាងពីស្ថានភាពស្ថេរភាពនៅតាមព្រំដែនជាមួយឥណ្ឌា - ảnh 1លោក Zhao Lian Jian អ្នកនាំពាក្យក្រសួងការបរទេសចិន (រូបថត៖ AFP / TTXVN)

លោក Zhao Lian Jian អ្នកនាំពាក្យ ក្រសួងការបរទេសចិនបានឲ្យដឹងកាលពីថ្ងៃទី១ ខែមិថុនាថា ប្រទេសចិននិងឥណ្ឌាបានបន្តរក្សាជាទៀងទាត់នូវ         បណ្តាញទាក់ទង់ខាងការទូតនិងយោធានៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរព្រមទាំងអះអាងថាស្ថានភាពព្រំដែនរវាងប្រទេសទាំងពីរដោយនិយាយរួម មានស្ថេរភាពនិងស្ថិតក្រោមការគ្រប់គ្រងផងដែរ។

លោក Zhao Lian Jian បានបញ្ជាក់ច្បាស់ថា ទាក់ទងនឹងបញ្ហាព្រំដែនចិន - ឥណ្ឌានោះ ចិនតែងតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់តាមការឯកភាពគ្នារវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ដោយអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាយ៉ាងត្រឹមត្រូវ ព្រមទាំងខិតខំប្រឹងប្រែងការរពារអធិបតេយ្យភាពដែនដី និងសន្តិសុខជាតិ ក៏ដូចជារក្សាសន្តិភាពនិងស្ថិរភាពនៅតាមតំបន់ព្រំដែនផងដែរ។  លោក Zhao Lian Jian  ក៏បានជឿជាក់ថា បញ្ហារវាងចិននិងឥណ្ឌាអាចដោះស្រាយដោយសមហេតុសមផលតាមរយៈការចរចាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ