ប្រទេសជប៉ុនប្រកាសចេញសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មដើម្បីលុបចោលប្រទេសកូរ៉េខាងត្បូងឲ្យចេញពី ” បញ្ជី ស”

(VOVWORLD) - នាថ្ងៃទី ៧ ខែសីហា យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (កូរ៉េខាងត្បូង) បានឲ្យដឹងថាក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានប្រកាសចេញសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម ដើម្បីលុបចោលប្រទេសកូរ៉េខាងត្បូងចេញពី “បញ្ជី ស” ស្តីពីដៃគូពាណិជ្ជកម្មគួរឲ្យទុកចិត្ត បន្ទាប់ពីគណៈរដ្ឋមន្រ្តីជប៉ុនបានផ្តល់សច្ចាប័នលើឯកសារនេះកាលពីសប្តាហ៍     មុន។ ឯកសារនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ២៨ ខែសីហាខាងមុខ។
ប្រទេសជប៉ុនប្រកាសចេញសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មដើម្បីលុបចោលប្រទេសកូរ៉េខាងត្បូងឲ្យចេញពី ” បញ្ជី ស” - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូង លោក  Moon Jea-in (រូបថត៖ vov.vn) 

ក្នុងបរិបទនៃភាពតានតឹងពាណិជ្ជកម្មកាន់តែកើនឡើងរវាងប្រទេសទាំងពីរ នាថ្ងៃទី ២ ខែសីហា គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ បានផ្តល់សច្ចាប័នលើការលុបចោលប្រទេសកូរ៉េខាងត្បូងចេញពី “បញ្ជីស” ស្តីពីដៃគូពាណិជ្ជកម្មគួរឲ្យទុកចិត្ត។ តាមនោះ មានទំនិញរបស់ជប៉ុនជាង ១.០០០ មុខ ដែលនាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូង នឹងត្រូវដាក់ជូនទៅរដ្ឋាភិបាលដើម្បីទទួលការផ្តល់ការសច្ចាប័នលើប័ណ្ណបញ្ជាទិញនីមួយៗផងដែរ។ ទង្វើនេះរបស់ ជប៉ុនទំនងជានឹងធ្វើឲ្យសកម្មភាពនាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូងត្រូវបានខកខាន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មបច្ចេកវិទ្យាកូរ៉េខាងត្បូងដែលសុទ្ធតែពឹងផ្អែកយ៉ាងខ្លាំងទៅលើវត្ថុធាតុដើមរបស់ជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ