ប្រទេសថៃរៀបចំការបោះឆ្នោតជ្រើសរើសស្ថានប័នរដ្ឋបាលថ្នាក់ខេត្ត

(VOVWORLD) - អ្នកបោះឆ្នោតបានទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតអង្កការរដ្ឋបាលខេត្ត (PAO) ដើម្បីជ្រើសរើសមេដឹកនាំនៅតាមខេត្តចំនួន ៧៦ ទូទាំងប្រទេស។ ការបោះឆ្នោតចាប់ផ្តើមនៅម៉ោង ៨ ព្រឹកនិងបញ្ចប់នៅម៉ោង ៥ ល្ងាចថ្ងៃដដែល។ នេះជាការបោះឆ្នោតក្នុងស្រុកលើកដំបូងនៅប្រទេសថៃក្នុងរយៈពេលជាង ៦ ឆ្នាំគិតចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០១៤ ។

នាថៃទី ២០ខែធ្នូ អ្នកបោះឆ្នោតថៃបានទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតអង្គការរដ្ឋបាលខេត្ត (PAO) ដើម្បីជ្រើសរើសមេដឹកនាំនៅតាមខេត្តចំនួន ៧៦ ទូទាំងប្រទេស។ ការបោះឆ្នោតចាប់ផ្តើមនៅម៉ោង ៨ ព្រឹកនិងបញ្ចប់នៅម៉ោង ៥ ល្ងាចថ្ងៃដដែល។ នេះជាការបោះឆ្នោតក្នុងស្រុកលើកដំបូងនៅប្រទេសថៃក្នុងរយៈពេលជាង ៦ ឆ្នាំគិតចាប់តាំងពីករណីរដ្ឋប្រហារឆ្នាំ ២០១៤ ។

យោងតាមផែនការ ការបោះឆ្នោតមូលដ្ឋានផ្សេងទៀតនឹងប្រព្រឹត្តទៅ បន្ទាប់ពីការបោះឆ្នោតថ្នាក់ខេត្ត រួមមានស្ថាប័នរដ្ឋបាលថ្នាក់ឃុំសង្កាត់ និងតំបន់រដ្ឋបាកពិសេសដូចជាទីក្រុងបាងកកនិងទីក្រុងប៉ាតាយ៉ា។ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃបាននិយាយថាបេក្ខជន ៨.៥២១ នាក់បានចុះឈ្មោះសម្រាប់ការបោះឆ្នោតនៅថ្ងៃទី ២០ ខែធ្នូនៅតាមខេត្តចំនួន ៧៦ ។ ក្នុងចំណោមនោះមានមនុស្សចំនួន ៣៣៥ នាក់បានចូលរួមប្រកួតប្រជែងដើម្បីក្លាយជាប្រធានរដ្ឋបាលខេត្តនិងមានមនុស្សចំនួន ៨.១៨៦ នាក់បានប្រកួតប្រជែងក្លាយជាសមាជិក PAO ផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ