ប្រទេសទាំងអស់ត្រូវគោរពច្បាប់អន្តរជាតិ ថែរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់នៅសមុទ្រខាងកើត

(VOVWORLD) -  នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា នៅទីក្រុងហាណូយសិក្ខសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី ១១ ស្តីពីសមុទ្រខាងកើតដោយប្រធានបទ “កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់” ដោយបណ្ឌិត សភាការទូត មូលនិធិគាំទ្រការស្រាវជ្រាវសមុទ្រខាងកើត និងសមាគមមេធាវីវៀតណាម សហការរៀបចំឡើង។ ចូលរួមក្នុងសិក្ខាសាលាមានប្រតិភូប្រមាណ ២៥០ នាក់ រួមមានមន្រ្តី អ្នកប្រាជ្ញនិងអ្នកការទូតផងដែរ។

ប្រទេសទាំងអស់ត្រូវគោរពច្បាប់អន្តរជាតិ ថែរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់នៅសមុទ្រខាងកើត - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ TTXVN) 

ថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា លោក សាស្ត្រាចារ្យរង បណ្ឌិត Nguyen Vu Tung នាយកបណ្ឌិតសភាការទូតបានវាយតម្លៃថា បន្ទាប់ពីការរៀបចំអស់រយៈពេល ១០ ឆ្នាំមក ស៊េរី សិក្ខាសាលាអន្តរជាតិស្តីពីសមុទ្រខាងកើតទទួលបានជោគជ័យជាច្រើន ។ សិក្ខាសាលានេះ ត្រូវបានគេស្គាល់ថាជាព្រឹត្តិការណ៍សិក្សាដ៏មានកិត្យានុភាព ដោយប្រមូលផ្តុំអ្នកជំនាញឈានមុខគេមកពីតំបន់និងពិភពលោក ដើម្បីផ្តោតការពិភាក្សាលើបញ្ហាសន្តិសុខដែនសមុទ្រ ច្បាប់សមុទ្រ ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រនិងការការពារបរិស្ថានសមុទ្រជាដើម។ សិក្ខាសាលាបានក្លាយទៅជាកន្លែងជួបជុំ តភ្ជាប់និងចែករំលែកក្នុងចំណោមប្រជាជនដែលមានចំណាប់អារម្មណ៍រួមចំពោះបញ្ហាតំបន់ក៏ដូចជាបញ្ហាសមុទ្រខាងកើតផងដែរ។

ថ្លែងមតិបើកសិក្ខាសាលា អនុរដ្ឋមន្ត្រីការបរទេសលោក Le Hoai Trung បានអំពាវនាវដល់អ្នកជំនាញនិងអ្នកសិក្សាស្រាវជ្រាវ បន្តលើកកម្ពស់ស្មារតី “ស្មោះត្រង់ បរានុម័តនិងវិទ្យាសាស្ត្រ” ដោយផ្តល់អនុសាសន៍សមស្របដើម្បីជួយរដ្ឋាភិបាលនៃប្រទេសពាក់ព័ន្ធក្នុងការសម្របសម្រួលសកម្មភាព ដើម្បីបរិស្ថានស្ថិរភាពនិងការអភិវឌ្ឍនៅក្នុងតំបន់។

ប្រទេសទាំងអស់ត្រូវគោរពច្បាប់អន្តរជាតិ ថែរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់នៅសមុទ្រខាងកើត - ảnh 2អនុរដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung អញ្ជើញថ្លែងក្នុងសិក្ខាសាលា (រូបថតៈ TTXVN)

យើងជឿជាក់ថាការ ការជំរុញសន្តិភាព ស្ថិរភាពនិងការជំរុញកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើតមិនត្រឹមតែជាផលប្រយោជន៍និងទំនួលខុសត្រូវរបស់ប្រទេសនានាក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជាផលប្រយោជន៍រួមនិងទំនួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិទៀតផង។ ធ្វើយ៉ាងម៉េចដើម្បីធានាបានប្រសិទ្ធិភាពរបស់ UNCLOS ១៩៨២ និយាយដោយឡែកនិងការយកច្បាប់ជាចម្បង។ ធ្វើយ៉ាងម៉េចដើម្បីបង្រួញគម្លាតក្នុងការបកស្រាយជាក់ស្តែងនូវ UNCLOS ១៩៨២។ ធ្វើយ៉ាងម៉េចដើម្បីយន្តការពហុភាគីបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការពិភាក្សា ស្វែងរកដំណោះស្រាយនិងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។ ទន្ទឹមនឹងការលើកកម្ពស់តួនាទីរបស់អង្គការសហប្រជាជាតិមក យើងត្រូវគិតថា ធ្វើយ៉ាងម៉េចដើម្បីលើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ាននិងយន្តការសហប្រតិបត្តិការក្នុងតំបន់។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមសង្ឃឹមថា នឹងរួមជាមួយដៃគូដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមសន្តិសុខតាមសមុទ្រ”។ នេះបើយោងតាមប្រសាសន៍របស់អនុរដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung។

ប្រទេសទាំងអស់ត្រូវគោរពច្បាប់អន្តរជាតិ ថែរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់នៅសមុទ្រខាងកើត - ảnh 3 ប្រតិភូជួបពិភាក្សាគ្នានៅខាងក្រៅសិក្ខាសាលា (រូបថតៈ TTXVN)

នៅថ្ងៃដំបូងនៃសិក្ខាសាលាមានវគ្គជាច្រើនដែលមានប្រធានបទ “ស្ថានភាពបច្ចុប្បន្ននៅសមុទ្រខាងកើត៖ ការគំរាមកំហែង ហានិភ័យនិងឱកាស”; “សមុទ្រខាងកើតនៅក្នុងយុទ្ធសាស្ត្ររបស់មហាអំណាច” និង "សមុទ្រខាងកើតនៅក្នុងវេទិកាពហុភាគី"។ ជាពិសេស ប្រតិភូបានចូលរួមសម័យប្រជុំពិសេសដើម្បីអបអរសាទរធម្មនុញ្ញសមុទ្រ ២៥ - អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ នៅក្នុងកិច្ចប្រជុំនេះ ប្រតិភូបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីថែរក្សាបរិស្ថានប្រកប ដោយសន្តិភាពនិងស្ថេរភាពនៅក្នុងតំបន់និងសមុទ្រខាងកើត ដោយផ្អែកលើច្បាប់អន្តរជាតិដែលក្នុងនោះ UNCLOS ត្រូវតែជាឧបករណ៍ច្បាប់សំខាន់បំផុត ដែលបណ្តាប្រទេសត្រូវគោរពយ៉ាងខ្ជាប់ខ្ជូននិងយកធ្វើជាមូលដ្ឋាន។

ប្រទេសទាំងអស់ត្រូវគោរពច្បាប់អន្តរជាតិ ថែរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់នៅសមុទ្រខាងកើត - ảnh 4សាស្ត្រាចារ្យរង - បណ្ឌិត Nguyen Vu Tung នាយកបណ្ឌិត្យសភាការទូត ថ្លែងក្នុងសិក្ខាសាលា (រូបថតៈ TTXVN) 

សាស្ត្រាចារ្យរង - បណ្ឌិត Nguyen Vu Tung នាយកបណ្ឌិត្យសភាការទូតបានមានប្រសាសន៍ថា៖ “បច្ចុប្បន្ននេះ ច្បាប់សមុទ្រលែងមានលក្ខណៈអរូបីយទៀតហើយ។ តាមរយៈករណីហ្វីលីពីននោះ ច្បាប់សមុទ្រត្រូវបានបកស្រាយយ៉ាងច្បាស់លាស់។ ម្យ៉ាងវិញទៀត ប្រទេសនានាក៏មានមូលដ្ឋានច្បាប់ច្បាស់លាស់ដើម្បីអនុវត្តសកម្មភាពសម្រាប់ការពារផលប្រយោជន៍របស់ប្រទេសខ្លួន ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។ ក្នុងនោះ ការចរចា COC ក៏ជាជំហានអភិវឌ្ឍន៍ថ្មីមួយសម្រាប់ប្រទេសនានា រឹតបន្តឹងកិច្ចសហការជាមួយគ្នាថែមទៀត”។

លោកស្រី Pooja Bhatt អ្នកស្រាវជ្រាវកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Nehru Jawaharlai បានអះអាងថា “ប្រទេសទាំងអស់នៅលើពិភពលោកត្រូវតែគោរពនិងប្រើប្រាស់ UNCLOS ធ្វើជាមូលដ្ឋាន ដើម្បីគ្រប់គ្រងអាកប្បកិរិយារបស់ខ្លួន ប៉ុន្តែ មានតែចិនហាក់ដូចជាមិនដូចទេ។ UNCLOS គឺជាឯកសារច្បាប់ រួមមានបទបញ្ញត្តិគ្រប់ជ្រុងជ្រោយកំណត់ដែនសមុទ្រ មានការធ្វើនិយ័តកម្មរាល់សកម្មភាពនៅសមុទ្រនិងមហាសមុទ្រនៅថ្នាក់ជាតិ តំបន់និងពិភពលោក។ ដូច្នេះ ខ្ញុំគិតថា UNCLOS ឆ្នាំ ១៩៨២ ត្រូវតែជាឧបករណ៍ច្បាប់ ដើម្បីដោះស្រាយរាល់ជម្លោះនៅសមុទ្រខាងកើតសព្វថ្ងៃ”។

ប្រទេសទាំងអស់ត្រូវគោរពច្បាប់អន្តរជាតិ ថែរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់នៅសមុទ្រខាងកើត - ảnh 5ប្រតិភូជួបពិភាក្សាគ្នានៅខាងក្រៅសិក្ខាសាលា (រូបថតៈ TTXVN) 

សូមគូសបញ្ជាក់ថា សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី ១១ ស្តីពីសមុទ្រខាងកើតបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ៦ និង ៧ វិច្ឆិកា។ ឆ្នាំនេះជាឆ្នាំទី ១១ ហើយសិក្ខាសាលានេះត្រូវបានរៀបចំឡើង ហើយសិក្ខាសាលាលើកនេះមានទ្រង់ទ្រាយធំបំផុតដែលមិនធ្លាប់មានដោយមានសម័យប្រជុំពេញអង្គចំនួន ៦ និងតុមូលចំនួន ៦ ក្នុងគោលបំណងស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនិងចូលរួមចំណែកកែលំស្ថានភាពសន្តិសុខសមុទ្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ