ប្រទេសនិងតំបន់ដែនដីចំនួន២០ចូលរួមពិព័រណ៍អន្តរជាតិ Growtech Vietnam ឆ្នាំ២០១៩

(VOVWORLD) - ដោយមានការចូលរួមរបស់ស្ដង់ទំនិញចំនួន២៥០ស្តង់ ពិព័រណ៍ Growtech ឆ្នាំនេះតាំងបង្ហាញផលិតផលឧបករណ៍បច្ចេកវិទ្យាជាង ៥ពាន់មកពីប្រទេសនិងតំបន់ដែនដីចំនួន២០ ដែលគ្រោងទាក់ទាញបានភ្ញៀវមកទស្សនាចំនួន១ហ្មឺននាក់។ 
ប្រទេសនិងតំបន់ដែនដីចំនួន២០ចូលរួមពិព័រណ៍អន្តរជាតិ Growtech Vietnam ឆ្នាំ២០១៩ - ảnh 1ស្ដង់ទំនិញរបស់សហគ្រាសកូរ៉េខាងត្បូងចូលរួមពិព័រណ៍ (រូបថត៖ VOV5) 

  ពិព័រណ៍អន្តរជាតិអំពីឧបករណ៍និងបច្ចេកវិទ្យាកសិកម្ម-រុក្ខកម្ម-នេសាទ វៀតណាមឆ្នាំ២០១៩ (Growtech Vietnam) បានប្រារព្ធឡើងនាព្រឹកថ្ងៃទី៣១ ខែតុលា នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ រដ្ឋធានីហាណូយ។ នេះជាឆ្នាំទីបី ហើយដែលនាយកដ្ឋានអភិវឌ្ឍទីផ្សារនិងសហគ្រាសវិទ្យាសាស្ត្របច្ចេក វិទ្យា (ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា) និងក្រុមហ៊ុនភាគហ៊ុន ADPEX សហការគ្នា រៀបចំពិព័រណ៍នេះ។

        ដោយមានការចូលរួមរបស់ស្ដង់ទំនិញចំនួន២៥០ស្តង់ ពិព័រណ៍ Growtech ឆ្នាំនេះតាំងបង្ហាញផលិតផលឧបករណ៍បច្ចេកវិទ្យាជាង៥ពាន់មកពីប្រទេសនិងតំបន់ដែនដីចំនួន២០ ដែលគ្រោងទាក់ទាញបានភ្ញៀវមកទស្សនាចំនួន១ហ្មឺននាក់។ ពិព័រណ៍ Growtech ឆ្នាំ២០១៩មានបច្ចេកវិទ្យាជួរមុខជាច្រើនក្នុងបដិវត្តន៍ឧស្សាហ កម្មលើកទី៤ ជាពិសេសគឺបច្ចេកវិទ្យាមកពីប្រទេសដែលមានកសិកម្មបច្ចេកវិទ្យា ខ្ពស់ដូចជា ហូឡង់ បារាំង នូវែលហ្សេឡង់ អ៊ីតាលី អេស្ប៉ាញ់ ព័រទុយហ្គាល់ ជប៉ុន កូរ៉េខាងត្បូងនិងចិន ជាដើម។ អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេក វិទ្យាវៀតណាមលោក Tran Van Tung បានសង្កត់ធ្ងន់ថា៖

        “Growtech Vietnam ឆ្នាំ២០១៩ជាពិព័រណ៍មានទ្រង់ទ្រាយធំបំផុតតាំងពីមុន មក។ ព្រឹត្តិការណ៍នេះបានរួមចំណែកបង្កើតឡើងបរិយាកាសសាជីវកម្ម តភ្ជាប់គ្នា ក្នុងសកម្មភាពវិទ្យាសាស្ត្របច្ចេកវិទ្យា ជាមួយបណ្ដាដៃគូបរទេស។ តាមនោះ ជួយអោយសហគ្រាសវៀតណាម កសិករវៀតណាមមានឱកាសអភិក្រមនឹង វិទ្យាសាស្ត្របច្ចេកវិទ្យាខ្ពស់។ ពិព័រណ៍ក៏រួមចំណែកឆ្ពោះទៅរកការអភិវឌ្ឍប្រកប ដោយចីរភាពសម្រាប់វិស័យកសិកម្ម រុក្ខកម្ម នេសាទលើទូទាំងពិភពលោក និយាយរួមនិងវៀតណាមនិយាយដោយ ឡែកផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ