ប្រទេសនានា ជម្លៀសពលរដ្ឋនៅស៊ូដង់ជាបន្ទាន់

(VOVWORLD) - ប្រទេសហូឡង់ គឺជាប្រទេសដែលចេញប្រកាសថ្មីៗនេះ ស្តីពីការជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសស៊ូដង់។ នៅថ្ងៃទី ២៣ មេសា រដ្ឋមន្ត្រីការបរទេសហូឡង់ លោក Wopke Hoekstra បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងដើម្បីធានាឱ្យមានការជម្លៀសពលរដ្ឋត្រូវធ្វើឡើងឱ្យបានឆាប់ និងប្រកបដោយសុវត្ថិភាព តាមដែលអាចធ្វើទៅបាន។
ប្រទេសនានា ជម្លៀសពលរដ្ឋនៅស៊ូដង់ជាបន្ទាន់ - ảnh 1យន្តហោះយោធាជប៉ុនហោះចេញពីមូលដ្ឋាន Komaki ខេត្ត Aichi ឆ្ពោះទៅប្រទេស Djibouti ដើម្បីជម្លៀសពលរដ្ឋជប៉ុនចេញពីប្រទេសស៊ូដង់ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣។ (រូបថត៖ AFP/TTXVN)

មុននោះ ប្រទេសជាច្រើន រួមទាំងបារាំង អាមេរិក អង់គ្លេស ទួរគី និងអារ៉ាប៊ីសាអូឌីត... បានអនុវត្តការជម្លៀសបុគ្គលិកស្ថានទូត និងក្រុមគ្រួសាររបស់ពួកគេពីប្រទេសស៊ូដង់។ ប៉ុន្តែ ប្រតិបត្តិការនេះជួបប្រទះការលំបាកជាច្រើនដោយសារតែការប្រយុទ្ធគ្នារវាងកងកម្លាំងក្នុងតំបន់។ ប្រទេសអ៊ីតាលី និងអាល្លឺម៉ង់ក៏បានពន្លឿនការជម្លៀសពលរដ្ឋចេញពីប្រទេសស៊ូដង់ផងដែរ។

យោងតាមអង្គការសុខភាពពិភពលោក (WHO) ការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងនៅក្នុងប្រទេសស៊ូដង់ចាប់តាំងពីថ្ងៃទី ១៥ ខែមេសា បានបណ្តាលឱ្យមនុស្ស ៤២០នាក់ត្រូវស្លាប់និងមនុស្សជាង ៣.៧០០ នាក់រងរបួស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ