ប្រទេសរុស្ស៊ីស្នើឲ្យមានការទទួលស្គាល់ជ័យជំនះលើកងទ័ពហ្វាស៊ីសជាបេតិកភ័ណ្ឌពិភពលោក

(VOVWORLD) - នាថ្ងៃទី ២២ ខែមិថុនា ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីលោកស្រី Valentina Matviyenko បានឲ្យដឹងថា ប្រទេសនេះសង្ឃឹមរាល់គំនិតផ្តួចផ្តើមរបស់រុស្ស៊ីក្នុងការទទួលស្គាល់ជ័យជំនះលើកងទ័ពហ្វាស៊ីសគឺជាបេតិកភ័ណ្ឌពិភពលោក នឹងត្រូវអនុម័តឱ្យបានឆាប់តាមការដែលអាចធ្វើបាន។
ប្រទេសរុស្ស៊ីស្នើឲ្យមានការទទួលស្គាល់ជ័យជំនះលើកងទ័ពហ្វាស៊ីសជាបេតិកភ័ណ្ឌពិភពលោក - ảnh 1 ប្រទេសរុស្ស៊ីស្នើឲ្យមានការទទួលស្គាល់ជ័យជំនះលើកងទ័ពហ្វាស៊ីសជាបេតិកភ័ណ្ឌពិភពលោក

នៅលើគេហទំព័រផ្លូវការរបស់ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីលោកស្រី Valentina Matviyenko បានសរសេរថាប្រទេសរុស្ស៊ីមានផែនការជំរុញគំនិតផ្តួចផ្តើមរបស់ខ្លួននៅអង្គការសហប្រជាជាតិ សំដៅទទួលស្គាល់ជ័យជំនះលើហ្វាស៊ីសអាឡឺម៉ង់នៅក្នុងសង្គ្រាមលោកលើកទី ២ គឺជាបេតិកភណ្ឌពិភពលោកនៃមនុស្សជាតិ។ ក្រៅពីនេះរុស្ស៊ីក៏បានស្នើឲ្យមានការទទួលស្គាល់ស្តូបរំលឹកអនុស្សាវរីយ៍កងទ័ពដែលតស៊ូប្រយុទ្ធប្រឆាំងហ្វាស៊ីសនៅគ្រប់ប្រទេសទាំងអស់ គឺជាសំណង់នៃការរំលឹកអនុស្សាវរីយ៍អំពីសង្គ្រាមលោកលើកទី ២ របស់ពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ