ប្រទេសវៀតណាមចូលរួមសម័យប្រជុំលើកទី ៨៨ នៃមហាសន្និបាត INTERPOL

(VOVWORLD) - ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៨ ខែតុលា នៅប្រទេសឈីលី គណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក  Nguyen Van Thanh អនុរដ្ឋមន្រ្តីក្រសួងនគរបាលបានអញ្ជើញចូលរួមក្នុងមហាសន្និបាត INTERPOL លើកទី ៨៨ នៅទីក្រុង Santiago de Chile ។
ប្រទេសវៀតណាមចូលរួមសម័យប្រជុំលើកទី ៨៨ នៃមហាសន្និបាត INTERPOL - ảnh 1 លោកឧត្តមសេនីយ៍ឯក  Nguyen Van Thanh អនុរដ្ឋមន្រ្តីក្រសួងនគរបាលបានអញ្ជើញចូលរួមក្នុងមហាសន្និបាត INTERPOL លើកទី ៨៨ នៅទីក្រុង Santiago de Chile (រូបថត៖ TTXVN)

សម័យប្រជុំលើកនេះមានការចូលរួមតំណាងជាង ៩០០ នាក់មកពី ប្រទេសជាសមាជិក INTERPOL ចំនួន ១៦២ រួមទាំងអង្គការសង្កេតការណ៍មួយចំនួននិងដៃគូឯកជនរបស់ INTERPOL ។ លោកឧត្តមសេនីយ៍ឯក  Nguyen Van Thanh បានថ្លែងសុន្ទរកថាអំពីសកម្មភាពរបស់ ASEANPOL និងលទ្ធផលនៃសន្និសីទ ASEANPOL លើកទី ៣៩ ដែលបានរៀបចំឡើងដោយវៀតណាមនៅទីក្រុងហាណូយកាលពីខែ កញ្ញា ឆ្នាំទៅមិញ។  លោក Nguyen Van Thanh ក៏ជំនួសមុខ អគ្គលេខាធិការ INTERPOL ដើម្បីថ្លែងអំពី“ លទ្ធផលនៃកិច្ចសន្ទនា INTERPOL លើកទី ៣ ស្តីពីរចនាសម្ព័ន្ធប៉ូលីសពហុភាគីប្រកបដោយប្រសិទ្ធភាពក្នុងការប្រឆាំងនឹងបញ្ហាប្រឈមជាសកល” ។ លោក Nguyen Van Thanh  បានស្នើឱ្យបណ្តាប្រទេសនានាគាំទ្រវៀតណាមដើម្បីធានាសន្តិសុខនិងសុវត្ថិភាពជាដាច់ខាតសម្រាប់ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗដែលបានប្រារព្ធឡើងនៅវៀតណាមនាពេលខាងមុខ ជាពិសេសនៅពេលដែលវៀតណាមធ្វើជាសមាជិកមិន     អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០ - ២០២១ និងជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ