ប្រទេសវៀតណាមប្តេជ្ញាកាត់បន្ថយពន្ធគយយោងតាមដំណើរការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខា

(VOVWORLD) - ក្នុងសន្និសីទសារព័ត៌មានមួយដែលផ្តោតលើ “ការកាត់បន្ថយពន្ធគយតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី”  ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១២ ខែធ្នូនៅទីក្រុងហាណូយ តំណាងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ក្រសួងហិរញ្ញវត្ថុវៀតណាម) បានមានប្រសាសន៍ថា វៀតណាមកំពុងចូលរួមនិងចរចាលើកិច្ចព្រមព្រៀងចំនួន ២០ ដែលក្នុងនោះមានកិច្ចព្រមព្រៀងចំនួន ១២ កំពុងអនុវត្ត កិច្ចព្រមព្រៀងចំនួន ២ ទៀតមានចូលជាធរមានក្នុងឆ្នាំ ២០១៩ រីឯ កិច្ចព្រមព្រៀង ២ ទៀតត្រូវបានចុះហត្ថលេខារួចរាល់ហើយ ក៏ប៉ុន្តែមិនទាន់ចូលជាធរមាននៅឡើយ។
ប្រទេសវៀតណាមប្តេជ្ញាកាត់បន្ថយពន្ធគយយោងតាមដំណើរការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខា - ảnh 1 ទិដ្ខភាពនៃសន្និសីទសារព័ត៌មាន (រូបថត៖VGP)

ដើម្បីអនុវត្តកិច្ចព្រមព្រៀងទាំងនេះ ក្រសួងហិរញ្ញវត្ថុបានដាក់ជូនរដ្ឋាភិបាល ផ្សាយចេញអនុក្រឹត្យចំនួន ១២ ស្តិពីបញ្ជីពន្ធគយអនុគ្រោះសម្រាប់ដៃគូក្នុងដំណាក់កាលឆ្នាំ ២០១៩-២០២៣ ។ ក្នុងនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ានបានបញ្ចប់ដំណើរការកាត់បន្ថយពន្ធនាឆ្នាំ ២០១៨ ។ រីឯកិច្ចព្រមព្រៀងជាច្រើនកំពុងឈានដល់ការបញ្ចប់ដំណើរការនៃការលុបបំបាត់ពន្ធគយដូចជា៖ អាស៊ាន - ចិននៅឆ្នាំ ២០២០; អាស៊ាន - កូរ៉េខាងត្បូងនៅឆ្នាំ ២០២១ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ