ប្រទេសវៀតណាមបានចូលរួមយ៉ាងសកម្មនៅក្នុងសន្និសីទកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិលើកទី ៣៣

(VOVWORLD) - សន្និសិទកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិលើកទី ៣៣ ដែលមានប្រធានបទ“ ធ្វើសកម្មភាពថ្ងៃនេះ ស្ថាបនាសម្រាប់ថ្ងៃស្អែក”  ត្រូវបានបើកនា ថ្ងៃទី ៩ ខែធ្នូនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) ដោយមានការចូលរួមពីគណៈ     កម្មាធិការកាកបាទក្រហមអន្ដរជាតិ និងសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ រួមទាំងសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមនៃប្រទេសចំនួន ១៩២ ។
ប្រទេសវៀតណាមបានចូលរួមយ៉ាងសកម្មនៅក្នុងសន្និសីទកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិលើកទី ៣៣ - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ទីក្រុងហ្សឺណែវ (ប្រទេសស្វីស) លោក Duong Chi Dung  និង លោកស្រី Nguyen Thi Xuan Thu ប្រធានកាកបាទក្រហមវៀតណាម អញ្ជើញចូលរួមពីធី (រូបថត៖TTXVN)

ក្នុងអំឡុងពេលចូលរួមសន្និសីទពោលគឺចាប់ពីថ្ងៃទី ៩ ដល់ ១២ ខែធ្នូ គណៈប្រតិភូវៀតណាមមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ ប្រធានសមាគមនិងអគ្គលេខាធិការសមាគមអន្តរជាតិជាដើម។ នៅក្នុងសន្និសីទនេះ គណៈប្រតិភូវៀតណាមដើរតួជាសមាគមប្រធាននៃយន្តការសន្និសីទថ្នាក់ដឹកនាំនៃបណ្តាសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២០ នឹងតំណាងឱ្យសមាគមប្រជា   ជាតិអាស៊ីអាគ្នេយ៍ អញ្ជើញថ្លែងបទអន្តរគមន៍នៅឯសម័យប្រជុំជាផ្លូវការ ដើម្បីរួមចំណែកដោយផ្ទាល់ដល់ការអនុវត្តន៍និងគោលនយោបាយនៃចលនា ក៏ដូចជាការរៀបចំនិងធ្វើសកម្មភាពដែលមានលក្ខណៈតម្រង់ទិសសម្រាប់ចលនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ