ប្រទេសស្វីសបិទរោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួន

(VOVWORLD) - នាថ្ងៃទី ២០ ខែធ្នូ ប្រទេសស្វីសបានបិទជាផ្លូវការនូវរោងចក្រថាមពលនុយក្លេអ៊ែរ Muhleberg ក្រោយពីដំណើរការអស់រយៈពេល ៤៧ ឆ្នាំ។ ពីមុននោះ រោងចក្រនេះត្រូវបានបិទអស់រយៈពេលជាយូរមកហើយ។ នេះគឺជារោងចក្រថាមពលនុយក្លេអ៊ែរមួយក្នុងចំណោមរោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៤ ហើយនេះក៏ជារោងចក្រថាមពលនុយក្លេអ៊ែរដំបូង ដែលបញ្ឈប់ប្រតិបត្តិការនៅប្រទេសអឺរ៉ុបខាងជើងនេះ។
ប្រទេសស្វីសបិទរោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួន - ảnh 1 ប្រទេសស្វីសបិទរោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួន (រូបថត៖ baoquocte)

ការបិទរោងចក្រថាមពលនុយក្លេអ៊ែរ Muhleberg គឺជាផ្នែកមួយនៃផែនការ បញ្ឈប់ថាមពលនុយក្លេអ៊ែរទាំងស្រុងជាជំហានៗ ដែលត្រូវបានរដ្ឋាភិបាលស្វីសដាក់ចេញបន្ទាប់ពីឧប្បត្តិហេតុនុយក្លេអ៊ែរនៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukishima នៅប្រទេសជប៉ុន ដោយសារតែគ្រោះមហន្តរាយរលកយក្សស៊ូណាមិ កាលពីខែមីនាឆ្នាំ ២០១១។ ប៉ុន្តែរហូតមកដល់ពេលនេះប្រទេសស្វីសមិនបានប្រកាសផែនការនូវដំណើរការជាក់ស្តែងនៃការបិទរោងចក្រថាមពលនុយក្លេអ៊ែរដែលនៅសេសសល់នោះឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ