ប្រទេសហ្វាំងឡង់បន្តជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមប្រទេសដែលមានសុភមង្គលបំផុតនៅលើពិភពលោក

(VOVWORLD) -     ប្រទេសហ្វាំងឡង់ត្រូវបានជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសុភមង្គលបំផុតនៅលើពិភពលោកក្នុងរយៈពេល ២ ឆ្នាំជាប់ៗគ្នា ខណៈដែលប្រទេសស៊ូដង់ខាងត្បូងគឺជាប្រទេសដែលមាន «សុភមង្គលអន់ជាងគេបំផុតនៅលើពិភពលោក»។
ប្រទេសហ្វាំងឡង់បន្តជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមប្រទេសដែលមានសុភមង្គលបំផុតនៅលើពិភពលោក - ảnh 1  ប្រទេសហ្វាំងឡង់ត្រូវបានជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសុភមង្គលបំផុតនៅលើពិភពលោក

នេះគឺជាតារាងចំណាត់ថ្នាក់នៃ"របាយការណ៍សុភមង្គលពិភពលោក" ដែលត្រូវបានប្រកាសដោយអង្គការសហប្រជាជាតិកាលនាថ្ងៃទី ២០ ខែមីនា ក្នុងឱកាសទិវាសុភមង្គលអន្តរជាតិ។ ប្រទេសអឺរុបខាងជើងនេះដែលមានចំនួនប្រជាជន ៥,៥ លាននាក់ ត្រូវបានស្គាល់ថាជាប្រទេសស្រឡាញ់ធម្មជាតិ ព្រមទាំងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមប្រទេសមានសុភមង្គលបំផុតនៅលើពិភពលោក។ ប្រទេសផ្សេងៗទៀតដូចជា ហូឡង់ ស្វ៊ីស កាណាដា នូវែលសេឡង់ និង   អូទ្រីស ក៏បានជាប់ក្នុងចំណាត់ថ្នាក់ទាំង ១០ ប្រទេសនៅក្នុងបញ្ជីនេះ។ ឈរនៅចុងក្រោយនៃតារាងចំណាត់ថ្នាក់នេះគឺជាប្រទេសស៊ូដង់ខាង      ត្បូង។ នាបច្ចុប្បន្ននេះ ចំនួនប្រជាជន ៦០% នៃប្រទេសនេះត្រូវប្រឈមមុខនឹងស្ថានភាពកង្វះស្បៀងអាហារ បន្ទាប់ពីសង្គ្រាមស៊ីវិលដ៏បង្ហូរឈាម ដែលបានបណ្តលឲ្យមនុស្សប្រមាណ ៤00.000 នាក់បានស្លាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ