ប្រទេសអេហ្ស៊ីបបន្តពន្យាពេលការប្រកាសគ្រាអាសន្ន

(VOVWORLD) - នាថ្ងៃទី ២១ ខែកក្កដា ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah El Sisi បានចេញក្រិត្យមួយស្តីពីការពន្យាការប្រកាសគ្រាអាសន្ននៅប្រទេសនេះក្នុងរយៈពេល ៣ ខែបន្ថែមទៀត ដែលចាប់ពីថ្ងៃទី ២៥ ខែកក្កខាងមុខ ដោយសារមូលហេតុសន្តិសុខ។ យោងទៅតាមរដ្ឋធម្មនុញ្ញរបស់អេហ្ស៊ីប ការសំរេចចិត្តរបស់ប្រធានាធិបតីស្តីពីស្ថានភាពអាសន្ន ត្រូវបានអនុម័តដោយរដ្ឋសភា។
ប្រទេសអេហ្ស៊ីបបន្តពន្យាពេលការប្រកាសគ្រាអាសន្ន - ảnh 1 ប្រទេសអេហ្ស៊ីបបន្តពន្យាពេលការប្រកាសគ្រាអាសន្ន

គួរបញ្ជាក់ថា ប្រទេសអេហ្ស៊ីបបានប្រកាសគ្រាអាសន្នជាតិជាលើកដំបូងបង្អស់ដែលបានអូសបន្លាយរយៈពេល ៣ ខែ គឺនាខែមេសាឆ្នាំ ២០១៧ ហើយបន្ទាប់ពីការបំផ្ទុះគ្រាប់បែក ២ លើក សំដៅទៅលើព្រះវិហារចំនួន ២ នៅខេត្ត Gharbiya និង Alexandria ភាគខាងជើងប្រទេសអេហ្ស៊ីប ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤៧ នាក់ បានស្លាប់ និង១២០ នាក់ទៀត បានរងរបួសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ