ប្រធាន G20 ឥណ្ឌូណេស៊ី មានគោលបំណងបង្កើតនិម្មាបនកម្មសេដ្ឋកិច្ច និងសុខាភិបាលពិភពលោកក្រោយវិបត្តិ​

(VOVWORLD) - នាយប់ថ្ងៃទី១ខែធ្នូ ឥណ្ឌូនេស៊ីបានចាប់ផ្តើមជាផ្លូវការនូវអាណត្តិជាប្រធានក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខនៅលើពិភពលោក(G20)ជាមួយនឹងពិធីដ៏ឧឡារិក ដែលមានការចូលរួមពីលោកប្រធានាធិបតី Joko Widodo ។
ប្រធាន G20 ឥណ្ឌូណេស៊ី មានគោលបំណងបង្កើតនិម្មាបនកម្មសេដ្ឋកិច្ច និងសុខាភិបាលពិភពលោកក្រោយវិបត្តិ​ - ảnh 1លោករដ្ឋមន្ត្រី Airlangga Hartarto ក្នុងពិធីចាប់ផ្តើមជាផ្លូវការនូវអាណត្តិជាប្រធានក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខនៅលើពិភពលោក(G20)

អញ្ជើញថ្លែងសុន្ទរកថាបើក លោកប្រធានាធិបតី Joko Widodo បានអះអាងថា អាណត្តិជាប្រធានក្រុមG20 គឺជាឱកាសសម្រាប់ឥណ្ឌូនេស៊ីដើម្បីរួមចំណែកកាន់តែច្រើនឡើងក្នុងដំណើរការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ហើយទន្ទឹមនឹងនោះ ជំរុញឱ្យបណ្តាប្រទេសG20 ធ្វើសកម្មភាពជាក់ស្តែងដើម្បីបង្កើតការបោះជំហានដ៏សំខាន់ៗ។ លោកបានលើកច្បាស់ថា អាណត្តិជាប្រធានក្រុមG20របស់ឥណ្ឌូនេស៊ី គឺជាកម្លាំងចលករសម្រាប់ការបង្កើនការទូតសេដ្ឋកិច្ចតាមរយៈកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើត "និម្មាបនកម្មសេដ្ឋកិច្ច និងសុខាភិបាលពិភពលោកក្រោយវិបត្តិ"។

តាមរយៈអាណត្តិជាប្រធានក្រុមG20 ឥណ្ឌូនេស៊ីនឹងបន្តខិតខំប្រឹងប្រែងដើម្បីពង្រឹងសាមគ្គីភាពនៅលើពិភពលោកក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព;ជំរុញការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសអភិវឌ្ឍន៍ក្នុងការជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ