ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ៖ ប្រជាជនរដ្ឋធានីគប្បីនឹងនរចិត្ត ទុកចិត្តនិងជឿជាក់ទៅលើបណ្តាវិធានការណ៍បង្ការនិងទប់ស្កាត់ COVID-19

(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹក នាំការបង្ការនិងប្រយុទ្ធប្រឆាំង COVID-19 នៃទីក្រុង នារសៀលថ្ងៃទី ២៧ ខែមីនា លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានសង្កត់ធ្ងន់ថា ទីក្រុងគប្បីម្ចាស់ការរកឃើញអ្នកឆ្លងជំងឺដើម្បីដាក់ឲ្យនៅដាច់ដោយឡែកទាន់ពេលវេលា។ 
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ៖ ប្រជាជនរដ្ឋធានីគប្បីនឹងនរចិត្ត ទុកចិត្តនិងជឿជាក់ទៅលើបណ្តាវិធានការណ៍បង្ការនិងទប់ស្កាត់ COVID-19 - ảnh 1 ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ

លោក Nguyen Duc Chung បានស្នើឲ្យអង្គភាពនានា ជំរុញការយកសំណាកធ្វើតេស្ត ហើយថ្នាក់ដឹកនាំស្រុក សង្កាត់នានា មិនត្រូវបានអនុញ្ញាត ឲ្យចាកចេញពីទីក្រុងទេ ដោយត្រៀមខ្លួនជាស្រេច នៅពេលមានសំណូមពរចាំបាច់។ ទន្ទឹមនឹងនេះ លោកក៏បានស្នើឲ្យប្រជាជន នឹងនរចិត្ត រក្សាភាពស្ងប់ស្ងាត់និងមានការជឿជាក់ លើវិធានការបង្ការនិងទប់ស្កាត់ COVID-19 ដែលរដ្ឋាភិបាលនិងទីក្រុងកំពុងអនុវត្តសព្វថ្ងៃនេះ។ លោក Nguyen Duc Chung អញ្ជើញផ្តល់អនុសាសន៍ថា៖ “រយៈពេលពីរសប្តាហ៍ខាងមុខ គឺជា២សប្តាហ៍កំពូលដែរ។ ហេតុដូច្នេះ យើងត្រូវតែយកចិត្តទុកដាក់ខ្លាំងជាងមុន ដើម្បីឆ្លើយតបនឹងការបង្ការ និងទប់ស្កាត់ជំងឺបាន។ ខណៈពេលដែលយើងទទួលបានការចូលរួមគាំទ្រនិងការស្រុះចិត្តគំនិតពីប្រជាជន យើងពិតជានឹងកាត់បន្ថយនិងរាំងស្កាត់ការឆ្លងរាលដាលនៅក្នុងសហគមន៍”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ