ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man អញ្ជើញជួបសំណេះសំណាលជាមួយពុទ្ធសាសនិក Hoa Hao

(VOVWORLD) -  នារសៀលថ្ងៃទី ២០ ខែមិថុនា លោក Tran Thanh Man លេខាមជ្ឈឹមបក្សនិងជាប្រធានគណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធសាសនា Hoa Hao និងពុទ្ធសាសនិក Hoa Hao នៅស្រុក Phu Tan ខេត្ត An Giang ផងដែរ។

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man អញ្ជើញជួបសំណេះសំណាលជាមួយពុទ្ធសាសនិក Hoa Hao - ảnh 1លោក Tran Thanh Man អញ្ជើញថ្លែងមតិក្នុងពិធី  

ថ្លែងក្នុងពិធី ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធសាសនា Hoa Hao និងពុទ្ធសាសនិក Hoa Hao បានអនុវត្តល្អរាល់គោលការណ៍ណែនាំ គោលនយោបាយនិងច្បាប់របស់បក្សនិងរដ្ឋ ដោយបានសាមគ្គី ជាមួយប្រជាជនគ្រប់ស្រទាប់ និងជួយជ្រោមជ្រែងយ៉ាងសកម្មក្នុងបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ ដោយគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាមបំផុសឡើង ជាពិសេសក្នុងការងារសង្គមនិងសប្បុរសធម៌។

លោក Tran Thanh Man បានអះអាងថា ដោយគោលបំណង ចង់ស្តាប់ពីគំនិតនិងសេចក្តីប្រាថ្នារបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ហេតុដូច្នេះ ការជួបសំណេះសំណាលលើកនេះ ទទួលបានមតិស្មោះត្រង់ជាច្រើន ជាមួយនឹងសំណួរដែលទាក់ទងផ្ទាល់ទៅ នឹងជីវភាពប្រចាំថ្ងៃរបស់ពុទ្ធសាសនិកទាំងអស់ ដែលរួមចំណែកជួយគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ឱ្យមានទស្សនវិស័យនិងស្គាល់ពីលក្ខណៈស្រស់ស្អាតក្នុងជីវភាពប្រចាំថ្ងៃរបស់ពុទ្ធសាសនិក Hoa Hao ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ