ប្រធានគណៈចាត់តាំងមជ្ឈឹមលោក Pham Minh Chinh ទៅបំពេញទស្សនកិច្ច ការងារនៅខេត្ត Thanh Hoa

(VOVWORLD) - នាថ្ងៃទី៤ ខែសីហា លោក Pham Minh Chinh លេខាមជ្ឈឹមបក្ស ប្រធាន គណៈចាត់តាំងមជ្ឈឹម ដឹកនាំក្រុមការងារ បានទៅបំពេញទស្សនកិច្ចការងារនៅ ខេត្ត Thanh Hoa ភាគកណ្ដាលវៀតណាម។
ប្រធានគណៈចាត់តាំងមជ្ឈឹមលោក Pham Minh Chinh ទៅបំពេញទស្សនកិច្ច ការងារនៅខេត្ត Thanh Hoa - ảnh 1 ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV)

ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត លោក Pham Minh Chinh បានអះអាងថា Thanh Hoa បានលាតត្រដាងអនុវត្តន៍យ៉ាងហ្មឺងម៉ាត់នូវសេចក្ដីសម្រេចចិត្តនានា របស់បក្សនិងមជ្ឈឹម ហេតុនេះហើយស្ថានភាពសេដ្ឋកិច្ចសង្គមមានការរីកចម្រើន សន្តិសុខការពារជាតិត្រូវបានរក្សាយ៉ាងរឹងមាំ ជីវភាពរស់នៅរបស់ប្រជាជនត្រូវ បានលើកស្ទួយដោយឥតឈប់ឈរ។ លោក Pham Minh Chinh បានលើក សំណើថា៖

        “យើងកំណត់យ៉ាងច្បាស់លាស់ថា ត្រូវឈានឡើងដោយកម្លាំងផ្ទៃក្នុងរបស់ យើង។ កម្លាំងផ្ទៃក្នុងនោះគឺធនធានមនុស្ស ធម្មជាតិ ប្រពៃណីវប្បធម៌ប្រវតិ្ត សាស្ត្រ។ ក្នុងនោះធនធានមនុស្សគឺប្រភពកម្លាំងធំបំផុត។ ខេត្តត្រូវមានយន្តការ គោលនយោបាយពិសេសដោយឡែក ដើម្បីពង្រីកនូវកម្លាំងនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ