ប្រធានតំណាង UNICEF ប្រចាំនៅវៀតណាម៖ ការបើកសាលារៀនឡើងវិញមានប្រយោជន៍បំផុតសម្រាប់កុមារ

(VOVWORLD) - ប្រធានតំណាង UNICEF ប្រចាំនៅវៀតណាមលោកស្រី Rana Flowers បានបញ្ជាក់ថា ការ សម្រេចចិត្តបើកសាលារៀនឡើងវិញគឺមានប្រយោជន៍បំផុតសម្រាប់កុមារ ព្រោះ ប្រសិនបើបិទសាលារៀនក្នុង រយៈពេលយូរពេក នឹងបង្កឡើងផលប៉ះពាល់អវិជ្ជមាន។ 

មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) នៅវៀតណាមបានស្វាគមន៍ ផែនការរបស់រដ្ឋាភិបាលក្នុងការបើកសាលារៀនឡើងវិញលើទូទាំងប្រទេសនៅគ្រប់ កម្រិតក្រោយរយៈពេលបិទទ្វារដ៏វែងមួយដោយសារជម្ងឺរាតត្បាតកូវីដ-១៩។
ផ្លាស់ប្ដូរជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រធាន តំណាង UNICEF ប្រចាំនៅវៀតណាមលោកស្រី Rana Flowers បានបញ្ជាក់ថា ការ សម្រេចចិត្តបើកសាលារៀនឡើងវិញគឺមានប្រយោជន៍បំផុតសម្រាប់កុមារ ព្រោះ ប្រសិនបើបិទសាលារៀនក្នុងរយៈពេលយូរពេក នឹងបង្កឡើងផលប៉ះពាល់អវិជ្ជមាន។ ដើម្បីធានាសុវត្ថិភាពនៅពេលទៅរៀនដោយផ្ទាល់ ក្នុងស្ថានភាពជម្ងឺរាតត្បាត លោកស្រី Rana Flowers បានវាយតម្លៃថា វៀតណាមកំពុងអនុវត្តន៍វិធីដ៏ល្អបំផុត ដែលជាការបន្តអនុវត្តគោលការណ៍ ៥K ធានាការចាក់វ៉ាក់សាំងដូសមូលដ្ឋាន គ្រប់គ្រាន់ ព្រមទាំងចាក់ដូសជំរុញសម្រាប់មនុស្សពេញវ័យផងដែរ។
UNICEF រួមជាមួយក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាមបានកសាងក្រម លក្ខណៈវិនិច្ឆ័យអំពីកម្រិតសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩នៅក្នុងសាលា រៀន ក៏ដូចជាផ្ដល់អនុសាសន៍ដ៏ជាក់ស្ដែងនិងប្រកបដោយភាពបត់បែនដើម្បីជួយ សិស្សានុសិស្សវិលត្រឡប់ទៅរៀនដោយផ្ទាល់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ