ប្រធានាធិបតី Azerbaijan បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ប្រធានាធិបតី Azerbaijan បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1
ប្រធានាធិបតីសាធារណៈរដ្ឋ Azerbaijan លោក Ilham Aliyev (Azernews.az)

        Vovworld-ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានាធិបតីសាធារណៈរដ្ឋ
Azerbaijan លោក Ilham Aliyev នៅវៀតណាមបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី​១៨​ដល់
២០ឧសភា តាមសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan
Sang។ តាមរបៀបវារៈ ពិធីទទួលជាផ្លូវការប្រធានាធិបតីសាធារណៈរដ្ឋ Azerbaijan
លោក Ilham Aliyev បានប្រព្រឹត្តទៅដ៏មហោឡារិកនាថ្ងៃទី​១៩​ឧសភានៅវិមាន
ប្រធានរដ្ឋ រដ្ឋធានីហាណូយ។ បន្ទាប់នោះ អ្នកប្រមុខរដ្ឋទាំងពីរ​រូបនឹងដំណើរការ
ចរចារអំពីបញ្ហាយកចិត្តទុកដាក់ដូចគ្នា។ នាថ្ងៃដ៏ដែល ប្រធានាធិបតី Ilham Aliyev បានមកជួបសម្ដែងការគួរសមអគ្គលេខាបក្ស​កុម្មុយនីស្ត​វៀតណាមលោក Nguyen
Phu Trong ជួបសន្ទនាជាមួយប្រធាន​រដ្ឋសភា​លោក Nguyen Sinh Hung និងនាយក
រដ្ឋមន្ត្រីលោក Nguyen Tan Dung៕

ប្រតិកម្មទៅវិញ

ផ្សេងៗ