ប្រធានាធិបតី Donald Trump ស្វាគមន៍ការវិលត្រឡប់របស់លោក Joe Biden

(VOVWORLD) - លោកBiden ត្រូវបានចាត់ទុកថា ជាបេក្ខជនមានជំហរនិយមកណ្ដាលផ្ទុយស្រឡះពីគូប្រជែងដែលត្រូវបានចាត់ទុកថាមានសតិអរម្មណ៍ឆ្វេងនិយមគឺលោក Bernie Sanders។
ប្រធានាធិបតី Donald Trump ស្វាគមន៍ការវិលត្រឡប់របស់លោក Joe Biden - ảnh 1 លោក Joe Biden ជាបេក្ខជនមានជំហរនិយមកណ្ដាល (រូបថត៖ TTXVN)

ថ្លែងមតិជាមួយ អ្នកយកព័ត៌មាននៅសេតវិមាននាព្រឹកថ្ងៃទី ៤ ខែមីនា បន្ទាប់ពីការបោះឆ្នោត “ថ្ងៃអង្គារអស្ចារ្យ” (Super Tuesday) លោកប្រធានាធិបតីអាមេរិក Donald Trump បានស្វាគមន៍ “ការវិលត្រឡប់មិនគួរឲ្យជឿ បាន” របស់លោក Joe Biden នៅក្នុងការប្រជែងសំបុត្រក្លាយទៅជា បេក្ខជនរបស់គណៈបក្សប្រជាធិបតេយ្យដើម្បី ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីក្នុងការបោះឆ្នោតអាមេរិក នៅឆ្នាំ ២០២០។

លោក Biden ត្រូវបានចាត់ទុកថា ជាបេក្ខជនមានជំហរនិយមកណ្ដាលផ្ទុយស្រឡះពីគូប្រជែងដែលត្រូវបានចាត់ទុកថាមានសតិអរម្មណ៍ឆ្វេងនិយមគឺលោក Bernie Sanders។ តាមលទ្ធផលរបស់ “ថ្ងៃអង្គារអស្ចារ្យ” បេក្ខជន លោក Biden ត្រូវបានរំពឹងថា លោកនឹងដណ្ដើមបានការគាំទ្រពីប្រតិភូយ៉ាងតិច ៣១៧ នាក់។ លោកក៏បានវាយតម្លៃថា នឹងជាគូប្រជែងធំបំផុតរបស់ប្រធានាធិបតីលោក Donald Trump ដោយមានបទពិសោធន៍ជាច្រើនក្នុងវិស័យនយោបាយអស់រយៈពេលជាង ៤០ ឆ្នាំកន្លងមក។ មិនត្រឹមតែប៉ុណ្ណោះលោក Joe Biden ក៏មានប្រជាប្រិយភាពខ្លាំងជាមួយអ្នកបោះឆ្នោតស្រទាប់ពលករស្បែកសដែលជាក្រុមបានជួយឲ្យលោកប្រធានាធិបតី Trump ដណ្តើមជ័យជំនះកាលពីឆ្នាំ ២០១៦។

ហេតុដូច្នេះប្រសិនបើលោក Joe Biden ត្រូវបានបោះឆ្នោតជ្រើសរើសជាបេក្ខជនប្រធានាធិបតីជាផ្លូវការរបស់គណៈបក្សប្រជាធិបតេយ្យនោះពួកគេទាំងពីរនឹងត្រូវប្រកួតប្រជែងនៅក្នុងរដ្ឋមជ្ឈឹមបូព៌ាខាងជើងដែលត្រូវបានចាត់ទុកថាជាតំបន់ខ្សែក្រវ៉ាត់ឧស្សាហកម្ម (Rush Belt) និងតំបន់ភាកកណ្ដាលខាងលិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ