ប្រធានាធិបតី D.Trump បង្ហើបអំពីផ្នែកមួយនៃរបៀបវារៈក្នុងជំនួបកំពូលអាម៉េរិក និងកូរ៉េខាងជើងនាពេលខាងមុខ

(VOVWORLD) -ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី ៤ ឧសភាប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសអំពីទីតាំងនិងពេលវេលារៀបចំជំនួបកំពូលរវាងអាមេរិក និងសាធារណរដ្ឋ ប.ប.ក ត្រូវបានកំណត់ ហើយនឹងប្រកាសនាពេលឆាប់ៗ។ 
ប្រធានាធិបតី D.Trump បង្ហើបអំពីផ្នែកមួយនៃរបៀបវារៈក្នុងជំនួបកំពូលអាម៉េរិក និងកូរ៉េខាងជើងនាពេលខាងមុខ - ảnh 1ប្រធានាធិបតីអាមេរិក លោក Donald Trump 

ទន្ទឹមនឹងនេះ លោក Trump បានឲ្យដឹងថា៖ បញ្ហាដកទាហានអាមេរិកចេញពីកូរ៉េខាងត្បូងនឹងមិនបានដាក់បញ្ចូនក្នុងខ្លឹមសារនៃជំនួបកំពូលនេះឡើយ។

មុននេះសេតវិមានបានឲ្យដឹងថា៖ ជំនួបរវាង ប្រធានាធិបតី លោក  Trump ជាមួយថ្នាក់ដឹកនាំកូរ៉េខាងត្បូង លោក Kim Jong-un អាចនឹងប្រព្រឹត្តិទៅនាខែឧសភា។ នាថ្ងៃទី ៣០ មេសា លោក Trump បានលើកសំណើរអំពីការៀបចំជំនួបកំពូលជាមួយថ្នាក់ដឹកនាំ សាធារណរដ្ឋ ប.ប.ក នៅវិមានសន្តិភាព
ឬសេរីភាពនៅក្នុងភូមិផ្អាកសង្គ្រាម Panmunjom ដែលជាទីកន្លែងទើបនឹងប្រព្រឹត្តិទៅជំនួបកំពូលអន្តរកូរ៉េ។

សំដៅត្រៀមរៀបចំសម្រាប់ជំនួបកំពូលរវាងអាមេរិក និងកូរ៉េខាងត្បូងនាពេលខាងមុខនោះ នាថ្ងៃទី ២២ ឧសភា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងទទួលជួបពិភាក្សាការងារជាមួយសមភាគីកូរ៉េខាងត្បូងលោក Moon Jae-in ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ