ប្រធានាធិបតីថ្មីឥណ្ឌូនេស៊ីវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាម
(VOVworld) - នាថ្ងៃទី២០ តុលា បេសកជនពិសេសបស់ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang និងជាប្រធានខុទ្ធការល័យប្រធានរដ្ឋលោក Dao Viet Trung បានចូល
រួមពិធីចូលទទួលដំណែងរបស់ប្រធានាធិបតីនិងអនុប្រធានាធិបតីឥណ្ឌូនេស៊ី អា
ណត្តិ២០១៤-២០១៩ នៅរដ្ឋធានីហ្សាកាតា។នៅជំនួបសន្ទនាជាមួយប្រធានាធិបតី
ឥណ្ឌូនេស៊ីលោក Joko Widodo លោក Dao Viet Trung បានបញ្ជូនការជូនពររបស់
ប្រធានរដ្ឋលោក Truong Tan Sang នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung និងថ្នាក់ដឹក
នាំវៀតណាមផ្សេងៗ ទៅកាន់លោក Joko Widodo ព្រមទាំងបញ្ជូនសេចក្ដីអញ្ជើញ
របស់លោក Truong Tan Sang ដល់លោក Joko Widodo និងលោកជំទាវទៅបំពេញ
ទស្សនកិច្ចជាផ្លូវការនៅវៀតណាមយ៉ាងឆាប់ៗ។លោក Dao Viet Trung បានសំដែង
ជំនឿជាក់ថា ក្រោមការដឹកនាំរបស់លោក Joko Widodo ឥណ្ឌូនេស៊ីនឹងកាន់តែអភិ
វឌ្ឍន៍យ៉ាងសម្បូររុងរឿង ព្រមទាំងនាំទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងដៃគូយុទ្ធ
សាស្ត្ររវាងវៀតណាមនិងឥណ្ឌូនេស៊ី នឹងបន្តត្រូវបានពង្រឹងនិងពង្រីកដោយឥត
ឈប់ឈរ។លោក Joko Widodo បានវាយតំលៃខ្ពស់ចំពោះការដែលប្រធានរដ្ឋវៀត
ណាមលោក Truong Tan Sang ចាត់បេសកជនពិសេសមកចូលរួមពិធីកាន់ដំណែង
របស់លោក ដោយចាត់ទុកនេះជាការបង្ហាញសម្មភាពដ៏រស់រវេកក្នុងទំនាក់ទំនងមិត្ត
ភាពនិងសហប្រតិបត្តិការល្អប្រសើរវាងប្រទេសទាំង២។
|
ប្រធានាធិបតីថ្មីរបស់ឥណ្ឌូនេស៊ីលោក Joko Widodo ក្នុងពិធីចូលទទួលដំណែង (រូបថត៖AFP/TTXVN) |
ក្នុងឱកាសនេះដែរ លោក Dao Viet Trung ក៏បានជួបសន្ទនាជាមួយអនុប្រធានាធិបតី
ថ្មីឥណ្ឌូនេស៊ីលោក Jusuf Kalla ផងដែរ ដោយបានបញ្ជូនពាក្យជូនពរ របស់អនុ
ប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan ដល់ លោក Jusuf Kalla៕