ប្រធានាធិបតីបារាំង៖ អ៊ីរ៉ង់ត្រូវអនុវត្តន៍ជំហានកាត់បន្ថយភាពតានតឹង

(VOVWORLD) - ប្រធានាធិបតីបារាំងលោក Emmanuel Macron បានចាត់ទុកថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ  ទោះបី ជាគោលដៅបន្ធូរស្រាលភាពតានតឹងនៅមានតិច តួចក៏ ដោយ ប៉ុន្តែវាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ហើយដល់ពេលដែលអ៊ីរ៉ង់ត្រូវធ្វើសកម្មភាពហើយ។
ប្រធានាធិបតីបារាំង៖ អ៊ីរ៉ង់ត្រូវអនុវត្តន៍ជំហានកាត់បន្ថយភាពតានតឹង - ảnh 1 ប្រធានាធិបតីបារាំងលោក Emmanuel Macron  និងសមភាគីអ៊ីរ៉ង់លោក Hassan Rouhani (ឆ្វេង) (រូបថត៖ vnanet.vn)

នាថ្ងៃទី ២៤ ខែកញ្ញា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានវាយតម្លៃថា គោលដៅកាត់បន្ថយភាពតានតឹងនៅតំបន់កំពុងត្រូវបានបង្រួញ ហើយដល់ពេលដែលតេអេរ៉ង់ត្រូវបន្ធូរស្រាលជម្លោះនេះ។ លោក Emmanuel Macron បានថ្លែងដូច្នេះ នៅក្នុងជំនួបពិភាក្សាការងារក្នុងរយៈពេល ៩០ នាទីជាមួយសមភាគីអ៊ីរ៉ង់លោក Hassan Rouhani។ ជាក់ស្ដែង ប្រធានាធិបតីបារាំងលោក Emmanuel Macron បានចាត់ទុកថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ  ទោះបីជាគោលដៅបន្ធូរស្រាលភាពតានតឹងនៅមានតិចតួចក៏ដោយ ប៉ុន្តែវាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ហើយដល់ពេលដែលអ៊ីរ៉ង់ត្រូវធ្វើសកម្មភាពហើយ។

តាមការរំពឹងទុក លោក Hassan Rouhani នឹងបកស្រាយផែនការសន្តិភាព ដេលមានឈ្មោះថា “ ការខិតខំប្រឹងប្រែងដើម្បីសន្តិភាពសម្រាប់ Hormuz ” (HOPE) នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃមហាសន្និបាតអង្គការសហប្រជាជាតិ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ