ប្រធានាធិបតីយេម៉ែនច្រានចោលសំណើរសន្តិភាពរបស់អ.ស.ប

ប្រធានាធិបតីយេម៉ែនច្រានចោលសំណើរសន្តិភាពរបស់អ.ស.ប - ảnh 1
កងកម្លាំងគាំទ្ររដ្ឋាភិបាលយេម៉ែនក្នុងការប្រយុទ្ធទៅនឹងកម្លាំងឧទ្ទាម Houthi (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៩ តុលា ប្រធានាធិបតីយេម៉ែនលោក Abedrabbo
Mansour Hadi បានច្រានចោលសំណើរសន្តិភាពរបស់បេសកជនពិសេសរបស់
អ.ស.បទទួលបន្ទុកបញ្ហាយេម៉ែនលោក Ismail Ould Cheikh Ahmed សំដៅបញ្ចប់
ជំលោះនៅប្រទេសមជ្ឈឹមបូព៌ានេះ។ប្រភពព័ត៌មានជិតស្និទ្ធិជាមួយប្រធានាធិបតី
អះអាងថា លោក Hadi ទទួលបានខ្លឹមសារស្ដីអំពីដំណើរការសន្តិភាពពីបេសកជន
ពិសេសរបស់អ.ស.បហើយ ប៉ុន្តែលោកបានច្រានចោលសំណើរនេះ។
មុននោះ នៅជំនួបសន្ទនាជាមួយតំណាងក្រុមឧទ្ទាម Houthi នៅរដ្ឋធានី Sanaa
 កាលពីថ្ងៃទី២៥ តុលា បេសកជនពិសេសអ.ស.បលោក Ahmed បាននាំចេញ
សំណើរសន្តិភាពមួយទៅកាន់កងកម្លាំងនិងនិងសម្ព័ន្ធមិត្ត ដោយគោលដៅជំរុញ
យថាទស្សន៍សន្តិភាពនៅយេម៉ែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ