ប្រធានាធិបតីរុស្ស៊ី V.Putin៖ បណ្ដាកត្តារឹងមាំធានាខឿនសេដ្ឋកិច្ចរុស្ស៊ីស្ថិរភាព


ប្រធានាធិបតីរុស្ស៊ី V.Putin៖ បណ្ដាកត្តារឹងមាំធានាខឿនសេដ្ឋកិច្ចរុស្ស៊ីស្ថិរភាព  - ảnh 1
ប្រធានាធិបតីរុស្ស៊ី V.Putin៖ បណ្ដាកត្តារឹងមាំធានាខឿនសេដ្ឋកិច្ចរុស្ស៊ីស្ថិរភាព (Image: VNA)

(VOVworld) – ដោយមិនអើពើដល់ការបំរ៉ែបំរួលខាងរូបិយវត្ថុ បណ្ដាកត្តាសារវ័ន្ត
ធានា ស្ថិរភាពខឿនសេដ្ឋកិច្ចរុស្ស៊ីនៅតែរឹងមាំ ដូចជា៖ ថវិការរដ្ឋមិនស្រុតចុះទេ
មាន ការផ្ទុកបំរុងដ៏ធំធេងនិងជញ្ជីងទូទាត់នៅចីរភាព។ នេះគឺជាសេចក្តីថ្លែងការ
ណ៍របស់ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលត្រូវបាននាំចេញនៅ
វេទិការវិនិយោគ “ប្រទេសរុស្ស៊ីអំពាវនាវ” នាថ្ងៃទី ២ តុលា នៅទីក្រុងម៉ូស្គូ។
ប្រធានាធិបតី Putin បាន វាយតំលៃថា៖ មូលហេតុដែលបង្កអតិផរណានា
ខែសីហានិងខែកញ្ញាគឺជាការជះ ឥទ្ធិពលរបស់រុស្ស៊ីឆ្លើយតបតវិញបទដាក់
ទណ្ឌកម្មរបស់លោកខាងលិចនិងមានចរិត លក្ខណៈបណ្ដោះអាសន្នតែបណ្ណោះ។
លោក Putin បានពន្យករណ៍ថា៖ អតិផរណានាឆ្នាំ ២០១៤ អាចទទួលបានពី ៧,៥%
ដល់ ៨% ខ្ពស់ជាងបើប្រៀប នឹងឆ្នាំទៅមិញដោយតំលៃនៃម្ហូបអាហារបានកើន
ឡើង។ ប៉ុន្តែ ការកើនឡើងនេះមិនរងឥទ្ធិពលដល់ការអនុវត្តគោលនយោបាយ
សុខុមាលភាពសង្គមឡើយ។ ប្រធានាធិបតី Putin បានចាត់ទុកថា៖ បទដាក់ទណ្ឌកម្ម
របស់អាមេរិកនិងលោកខាងលិចនៅតែបង្កើតកំលាំងពលំសំរាប់រុស្ស៊ីទទួលបាន
សមិទ្ធិក្នុងការអភិវឌ្ឍន៍វិស័យអាទិភាពដូចជា៖ កំណើនសេដ្ឋកិច្ចការផ្លាស់ប្តូរ
ឧស្សហកម្មនិងហេដ្ឋារចនាសម្ព័ន្ធបង្កើតការងារធ្វើនិងលើកកំពស់ជីវភាពរស់នៅ
របស់ប្រជាជន។ ដើម្បីទទួលបានបណ្ដាគោលដៅពោលខាងលើរុស្ស៊ីនឹងប្រើប្រាស់
រាល់ប្រភពហិរញ្ញវត្ថុរបស់ខ្លួនក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលនិធិ វិនិយោគនានានិងបណ្ដាធនាគាអន្តរជាតិផងដែរ។ ប្រធានាធិបតី Putin បានសង្កត់
ធ្ងន់ថា៖ រុស្ស៊ីនឹងចែករំលែកបណ្ដាគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក
ហើយនឹងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចទីផ្សារបើកទូលាយ។ រុស្ស៊ីមិនលុបចោលទំនាក់
ទំនងសេដ្ឋកិច្ចជាមួយអឺរ៉ុបទេ ប៉ុន្តែ ផ្តល់អាទិភាពកិច្ចសហប្រតិបត្តិការជាមួយ
បណ្ដាប្រទេសអាស៊ីជាពិសេសគឺប្រទេសចិនប្រទេសជាសមាជិកនៃប្លុកបណ្ដាខឿន
សេដ្ឋកិច្ចថ្មីទើបនឹងលិចចេញជួរមុខលើសកលលោក (BRICS) និងប្រទេសអាមេរិក
ឡាទិន ជាដើម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ