ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អានសារសហរព័ន្ធឆ្នាំ ២០១៦

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អានសារសហរព័ន្ធឆ្នាំ ២០១៦ - ảnh 1
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អានសារសហរព័ន្ធឆ្នាំ ២០១៦ (VNA)


(VOVworld) – នាម៉ោង ១២ (តាមម៉ោងម៉ូស្គូ) ថ្ងៃទី ១ ធ្នូ នៅវិមាន Kremlin
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអានសារសហព័ន្ធប្រចាំឆ្នាំ
ចំពោះ មុខក្រុមប្រឹក្សារសហព័ន្ធរុស្ស៊ីនិងឌុយម៉ាជាតិ។ ក្នុងសារលើកនេះ
ប្រធានាធិបតី Vladimir Putin​ បានកត់សម្គាល់បណ្ដាស្នាដៃដែលផ្នែក
សេដ្ឋកិច្ចក្នុងប្រទេសទទួលបានក្នុងកាលៈទេសៈប្រទេសរុស្ស៊ីជួបការលំបាក
ពីខាងក្រៅដូចជាបទដាក់ទណ្ឌកម្មរបស់លោកខាងលិ​ចនិងការធ្លាក់ចុះ
តំលៃប្រេងឆៅ។ ស្នាដៃលើវិស័យកសិកម្មរបស់រុស្ស៊ីក៏ត្រូវបានសង្កត់ធ្ងន់ផង
ដែរ។ ក្រៅពីនោះ ឧស្សាហកម្មការពារ ប្រទេសក៏បានកើនឡើងទៀតផង។
 ក៏ក្នុងឱកាសនេះដែរ ប្រធានាធិបតី Vladimir Putin បានបញ្ជាណែនាំថា៖
ពីឥឡូវនេះដល់ខែឧសភាឆ្នាំ ២០១៧ រដ្ឋាភិបាលត្រូវ កសាងបានផែនការ
ធ្វើសកម្មភាពដល់ឆ្នាំ ២០២៥ ដើម្បីរុស្ស៊ីអាចបង្កើនឋានៈ របស់ខ្លួនក្នុង
ខឿនសេដ្ឋកិច្ចសកល។

        ស្តីពីការប្រយុទ្ធប្រឆាំងនឹងលិទ្ធិភេរវកម្ម ប្រធានាធិបតីរុស្ស៊ីបានអះ
អាងថា៖ នឹងបន្តប្រឆាំងលទ្ធិភេរវកម្មនៅក្នុងនិងក្រៅប្រទេស។ ស្តីពីទំ
នាក់ទំនងអន្តរជាតិ រុស្ស៊ីអះអាងត្រៀមខ្លួនជាស្រេចជួបសន្ទនាអំពីការ
បង្កើតប្រព័ន្ធទំនាក់ទំនងរឹងមាំ។ លោក Vladimir Putin បានសង្ឃឹមថា៖
 នឹងទទួលបានការបោះជំហានក្នុង ទំនាក់ទំនងជាមួយជប៉ុន ហើយស្វាគ
មន៍ការដែល ថ្នាក់ដឹកនាំជប៉ុនមានគោល បំណងអភិវឌ្ឍន៍សេដ្ឋកិច្ច
ជាមួយរុស្ស៊ី។

        ម៉ូស្គូក៏ត្រៀមខ្លួនជាស្រេចអភិវឌ្ឍន៍ទំនាក់ទំនងជាមួយរដ្ឋអំណាច
ថ្មីរបស់ អាមេរិក រួមមាន ការកែលំអទំនាក់ទំនងនិង​ការចាប់ផ្តើមទំ
នាក់ទំនងទ្វេភាគី ដោយឈរលើគ្រិះស្ថានសមភាពនិងភាគីមានផល
ប្រយោជន៍ដូចគ្នា។

        ស្តីពីគោលម៌ារគារឆ្ពោះទៅខាងបូព៌ារនិងទំនាក់ទំនងជាមួយចិន
ប្រធានាធិបតី Vladimir Putin បានអះអាងថា៖ ដោយឈរលើមូលដ្ឋាន
ផល ប្រយោជន៍ជាតិក្នុងរយៈពេលយូរអង្វែងនិងការអភិវឌ្ឍន៍ពិភព
លោកទាំងមូល មិនមកពីហេតុផលខាងកាលៈទេសៈ រុស្ស៊ីគោរពរទំនាក់
ទំនងសហប្រតិបត្តិការជា មួយចិនលើគ្រប់វិស័យ។ ទំនាក់ទំនងដៃគូ
លើគ្រប់វិស័យរវាងរុស្ស៊ីនិងចិនគឺជា កត្តាសំខាន់ដែលធានាឲ្យស្ថិរភាព
ក្នុងតំបន់និងលើពិភពលោក។

        ស្តីពីទំនាក់ទំនងជាមួយឥណ្ឌា ប្រធានាធិបតី Vladimir Putin បាន
វាយតំលៃ នេះគឺជាទំនាក់ទំនងអាទិភាពពិសេស។

        ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ចប់សារសហព័ន្ធឆ្នាំ
 ២០១៦ ដោយការអំពាវនាវប្រជាពលរដ្ឋរុស្ស៊ីទាំងមូលឯកភាពនិងខំប្រឹង
ប្រែង ដើម្បីអនាគតរបស់ប្រទេសជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ