ប្រធានាធិបតីរុស្ស៊ីធ្វើការចរចារតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំទួរគីនិងអ៊ីរ៉ាក់

ប្រធានាធិបតីរុស្ស៊ីធ្វើការចរចារតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំទួរគីនិងអ៊ីរ៉ាក់  - ảnh 1
ប្រធានាធិបតីរុស្ស៊ីធ្វើការចរចារតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំទួរគីនិងអ៊ីរ៉ាក់ (VNA)


(VOVworld)  - នាថ្ងៃទី ១៨ តុលា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន
ដំណើរការចរចារតាមទូរស័ព្ទជាមួយសមភាគីទួរគី លោក Recep Tayyip Erdogan
ដើម្បីផ្លាស់ប្តូរអំពីយុទ្ធនាការរំដោះទីក្រុង Mosul របស់អ៊ីរ៉ាក់។ ការចរចារតាមទូរ
ស័ព្ទពោលខាងលើត្រូវបានដំណើរការតាមសំណើររបស់ទួរគី។ ក្នុងនោះ ភាគីរុស្ស៊ី
បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការបែងចែកដ៏ច្បាស់ លាស់រវាងបណ្ដាក្រុម
ប្រឆាំងមជ្ឈន្ដិកជាមួយក្រុមជ្រុលនិយមចំណុះរណសិរ្ស Jabhat al Nursa និងក្រុម
ភេរវកម្មផ្សេងៗទៀតដែលតភ្ចាប់ជាមួយរណសិរ្សនេះ។ នាថ្ងៃដដែល ប្រធានាធិបតី
Vladimir Putin ក៏បានធ្វើការចរចារតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីនិងជា
មេបញ្ជាការបណ្ដាកំលាំងប្រដាប់អាវុធអ៊ិរ៉ាក់ លោក Haider al-Abadi ដើម្បីផ្លាស់
ប្តូរទស្សនៈទាក់ទិនដល់យុទ្ធនាការនៃបណ្ដាកង កំលាំងរដ្ឋាភិបាលអ៊ីរ៉ាក់សំដៅរំ
ដោះទីក្រុង Mosul ពីអង្គការដ្ឋឥស្លាមស្វ័យ ប្រកាស IS។ លោក Vladimir Putin
 បានសង្ឃឹមថា៖ អ៊ិរ៉ាក់និងសម្ព័ន្ធមិត្តទាំងអស់ នឹងទទួលបានគោលដៅរបស់ខ្លួន
ហើយសង្កត់ធ្ងន់ថា៖ ម៉ូស្គូគាំទ្រការខំប្រឹងប្រែង របស់រដ្ឋអំណាច Baghdad សំដៅ
លុបចោលទីតាំងចុងក្រោយរបស់អង្គការភេរវកម្មអន្តរជាតិនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ